នរណាខ្លះពូកែគេង? មានគេរើសជើងខ្លាំងពូកែគេងម្នាក់ ដើម្បីជូនប្រាក់២ពាន់ដុល្លារ

  • 2021-02-23 07:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន វិបសាយ មួយនៅក្រៅប្រទេសឈ្មោះថា​ ​Sleep Standardsបានប្រកាសស្វែងរកអ្នកដែលពូកែគេងយកមកធ្វើការពិសោធគេង។

ការពិសោធនេះ មានរយៈពេល៥យប់ ដោយឲ្យបេក្ខជនម្នាក់ ដែលគេបានជ្រើសរើស គេងនៅកន្លែង៥ខុសៗគ្នា។ នៅក្នុងយប់នីមួយៗ គេនឹងតាមដានអ្នកថា តើអ្នកអាចគេងបានប៉ុន្មានម៉ោង ហើយគេងលក់ស្ងប់ស្ងល់ដែរឬយ៉ាងណា ។ ប្រសិន បើអ្នកអាចគេងបានច្រើនម៉ោង តាមដែលគេ បានកំណត់នោះ អ្នកនឹងទទួលបានទឹកប្រាក់ចំនួន ២ពាន់ដុល្លារអាមេរិក។

គួរបញ្ជាក់ថា ការគេងចំនួន៥យប់នេះ​ ក្នុងយប់ទី៥ ដែលជាយប់ចុងក្រោយ គេនឹងនាំអ្នកទៅគេងនៅ សណ្ឋាគារលំដាប់ផ្កាយ៥​ ផងដែរ។ នេះជាការងារដែលមនុស្សគ្រប់គ្នាប្រាថ្នា ព្រោះបានគេងនៅសណ្ឋាគារប្រណិត ស្រួលខ្លួនហើយ​ បានលុយ២ពាន់ដុល្លារមកវិញទៀត៕

ប្រភព៖ 9gag   អត្ថបទ​ ៖ ម៉ែន សុធារិទ្ធ