មង្គលការ​ដែលមន្ត្រី​នគរបាល​កើត​កូវីដ​១៩​ បានចូល​រួម ​ហៅ​ភ្ញៀវ​៨០០​នាក់ តែអ្នកប៉ះពាល់តែ...

  • 2021-02-23 09:31:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អាជ្ញាធរខេត្តព្រៃវែង ​បា​នយកសំណាកមនុស្សប្រមាណជាង៤០នាក់ និង​អ្នកពាក់ព័ន្ធប្រយោលមួយ​ចំនួន ទៅពិនិត្យរកកូវីដ១៩ ក្រោយពួកគេបានពាក់ព័ន្ធនឹងស្រ្តីជានគរបាលជាតិម្នាក់ ឆ្លង​កូវីដ១៩ ដែល​បានចូលរួមមង្គលការមួយកន្លែង​ ស្ថិតនៅក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុក​កំចាយមារ ខេត្តព្រៃវែង​ កាលពីថ្ងៃទី១៧ ខែកុម្ភៈ​។

​បើ​តាម​នគរបាល​ស្រុក​កំចាយមារ ​បាន​បញ្ជាក់​ថា​មង្គលការ​ខាង​លើ​នេះ ​បាន​ហៅ​ភ្ញៀវ​រហូត​ដល់​ទៅ​៨០០​នាក់​ឯ​ណោះ​ដើម្បី​ចូល​រួម។ ​តែ​បើ​តាម​ម្ចាស់​ដើម​ការ ​បញ្ជាក់​ថា​មន្ត្រី​នគរបាល​ដែល​បាន​រក​ឃើញ​ថា​ឆ្លង​កូវីដ​ខាង​លើ​នេះ ​មិន​បាន​ទៅ​ចូល​រួម​ញ៉ាំ​ការ​ជាមួយ​ភ្ញៀវ​ដទៃ​ទៀត​នោះ​ទេ។ ​ស្ត្រី​នគរបាល​វ័យ​៣៤​ឆ្នាំ​នេះ ​បាន​អង្គុយ​តុ​ជាមួយ​អ្នក​ទៅ​ពី​ភ្នំពេញ​ដែរ​ចំនួន​៥​នាក់​ប៉ុណ្ណោះ ​តែ​មួយ​តុ​ទេ​នៅ​ផ្ទះ​ខាង​ស្រី ​មិន​បាន​ទៅ​កន្លែង​ពិធី​ធំ​ឡើយ។

​យ៉ាងណាមិញ​តាម​វិធានការ​ពេល​នេះ​មនុស្ស​ពាក់ព័ន្ធ​ប្រមាណ​៤០​នាក់​ហើយ​ត្រូវ​បាន​ពិនិត្យ​និង​ត្រូវ​ដាក់​នៅ​ដោយ​ឡែក​សិន។ ខណៈ​ដែល​ម្ដាយ​របស់​កូន​ក្រមុំ​ដែល​ជា​ម្ចាស់​ដើម​ការ​នោះ ​ជា​គ្រូ​បង្រៀន​ទៀត ​ទើប​ពេល​នេះ​សាលា​សាលាបឋមសិក្សា ស ខេង ទួលសង្កែទទឹង ​ដែល​ស្ត្រី​បង្រៀន​ត្រូវ​ផ្អាក​បន្តិច​សិន ដើម្បី​តាមដាន​ស្ថានការណ៍​បន្ដ។

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម