ចុម! យន្តហោះផ្ទាល់ខ្លួន Messi បែរជាត្រូវ​បាន​ប្រធានាធិបតីអាហ្សង់ទីន យក​មក​ជិះទៅវិញ

  • 2021-02-23 11:47:34
  • ចំនួនមតិ 2 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

យន្តហោះ​ផ្ទាល់ខ្លួន​របស់​ខ្សែ​ប្រយុទ្ធ​ Lionel Messi ត្រូវ​បាន​ប្រធានាធិបតី​អាហ្សង់ទីន លោក​ Alberto Fernandez ​យក​ទៅ​ប្រើ​ប្រាស់​ ក្នុង​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​ឯ​ប្រទេស​ម៉ិកស៊ីកូ​ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca ។

លោក​ប្រធានាធិបតី​រូប​នេះ​ បាន​ប្រើ​ប្រាស់​យន្តហោះ​ខាង​លើ​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ បុណ្យ​ឯករាជ្យ​ជាតិ​​ម៉ិកស៊ីកូ​ ​ ខួប​២០០ឆ្នាំ​ ដែល​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ខាង​មុខ​។

បើ​តាម​ប្រភព​ខាង​លើ​ លោក​ប្រធានាធិបតី​ខាង​លើ​ បាន​ជួល​យន្តហោះ​ផ្ទាល់ខ្លួន​របស់​ Messi ចំនួន​៤ថ្ងៃ​ ក្នុង​តម្លៃ​ ១៦​ម៉ឺន​ដុល្លារ​។

មកទល់​នឹង​ពេល​នេះ​ មិន​ទាន់​មាន​ប្រភព​ណា​មួយ​ បញ្ជាក់​ពី​មូលហេតុ​ ដែល​លោក​ប្រធានាធិបតី​ Alberto ជួល​យន្តហោះ​ Messi ដែល​មាន​តម្លៃ​១៥​លាន​ដុល្លារ​ មក​ជិះ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​បែប​នេះ​ទេ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
បិទ