Mane៖ Liverpool ចប់ហើយ នៅ Premier League
- 2021-02-24 11:46:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mane៖ Liverpool ចប់ហើយ នៅ Premier League
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធសេណេហ្គាល់ Sadio Mane បាននិយាយកាលពីពេលថ្មីៗនេះថា ឱកាសការពារពាន Premier League របស់ក្លឹប Liverpool គឺចប់ហើយ។
កីឡាកររូបនេះបានលើកឡើងថា៖ " គោលដៅរបស់យើងតាំងពីដើមមកគឺ ឈ្នះ Champions League ឈ្នះ Premier League និងឈ្នះពានដទៃៗទៀត។ តែឥលូវ Premier League ចប់ហើយ "។
Mane បានបន្តថា៖ " ប្រាកដហើយថា យើងមិនចុះចាញ់ទេ តែយើងត្រូវទទួលស្គាល់ថា Manchester City ជាក្រុមដ៏ល្អមួយ ហើយឥលូវគេកំពុងតែឈានទៅរកឈ្នះពានហើយ " ។
Liverpool ពេលនេះកំពុងតែឈរលេខ ៦ នៅ Premier League ដោយមាន ៤០ពិន្ទុក្នុងដៃ ខណៈ Manchester City កំពុងឈរនៅកំពូលតារាងមាន ៥៩ពិន្ទុ៕