អាជ្ញាធរខេត្តកំពង់ឆ្នាំង ប្រតិបត្តិការទាំងយប់នាំអ្នកពាក់ព័ន្ធ​ ២០កុម្ភៈ មកធ្វើចត្តាឡីស័ក

  • 2021-02-24 16:22:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរខេត្តកំពង់ឆ្នាំង ចេញទាំងយប់តាមយកមនុស្ស ១០នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ទៅធ្វើចត្តាឡីស័ក បន្ទាប់ពីចាកចេញពីភ្នំពេញតាមឡានឈ្នួល មកកាន់លំនៅដ្ឋានក្នុងខេត្តវិញ។ នេះបើយោងតាមប្រភពពី ​សម្ព័ន្ធគ្រូពេទ្យសហភាពសព័ន្ធយុវជនកម្ពុជា ហៅកាត់ UYFC ដែលបានសរសេរនៅលើផេក​ កាលពីយប់ថ្ងៃទី​២៤ ខែកុម្ភៈ ២០២១។

​ប្រភពដដែលបានឲ្យដឹងទៀថា អាជ្ញាធរខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ បានចេញដំ​ណើរតាមសាឡាង ដើម្បីតាមយកមនុស្សចំនួន ១០នាក់ ពីស្រុកកំពង់លែង ចំនួន៨នាក់ និងស្រុកបរិបូណ៌ចំនួន ២នាក់ ទៅធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ក្រោយពីពួកគាត់បានចាកចេញពីទីរាជធានីភ្នំពេញ ហើយពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ។ បច្ចុប្បន្ននេះ​ ពួកគេ​បាន​យក​ទៅធ្វើចត្តាឡីស័ក​ នៅមណ្ឌលស្រុក​ទឹកផុស​ ហើយក្រុមក្រុមគ្រូពេទ្យ​កំពុង​ធ្វើ​តេស្ត​ពួកគេ​ ដើម្បី​ស្វែងរក​កូវីដ១៩​ផងដែរ៕