គិតឲ្យដល់ទើបដឹងថា ARMY កូរ៉េ និង ARMY អន្តរជាតិមានចំណុច ១ខុសគ្នាដាច់ស្រឡះ

  • 2021-02-25 01:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកបង្កើត BTS និងផលិតកម្ម​ Big Hit លោក Bang Si Hyuk បាន​បង្ហើប​ការ​យល់ឃើញ​មួយ​ទាក់ទង​នឹង ARMY (ក្រុមអ្នក​គាំទ្រ BTS) អន្តរជាតិ ពិតជា​មានភាព​ខុសគ្នា​ពី​ ARMY កូរ៉េ​ឆ្ងាយណាស់។

ស្ថិត​ក្នុង​ពេលធ្វើ​បាឋកថា លោក Bang Si Hyuk បាន​និយាយ​ទៅកាន់​អ្នក​ទស្សនា​ជា​ច្រើននាក់​ពីBTS ថា​ កាលពី​ពេល​លោកបង្កើត​គម្រោងសម្រាប់ BTS និង​លើក​គំនិត​ ក៏ដូចជា​ Concept ថ្មីៗមក លោក​មាន​អារម្មណ៍​ថា​ អ្នក​គាំទ្រ​ខាងប៉ែកអឺរ៉ុប ក៏ដូចជា​ជាជប៉ុនឆាប់ចាប់​បាន និង​យល់​ពី​សាច់រឿង ឬអ្វីដែល​ចង់​បង្ហាញ​បាន​លឿនខ្លាំង ស្របពេល​គិត​ក្នុង​វប្បធម៌កូរ៉េ លោកមាន​អារម្មណ៍ថាជនជាតិកូរ៉េបែរជា​ច្រានចោល​អ្វីដែល​បាន​បង្ហាញ​នោះទៅវិញកាលពីដំបូង។

Bang Si Hyuk នៅ​បាន​បង្ហើប​ទៀតថា​ ខ្លួនទទួល​បាន​មតិ​ត្រឡប់​មកវិញ​ច្រើន​ណាស់ពី​ជនជាតិកូរ៉េ ដោយពួកគេ​ចង់​ឲ្យ​បង្កើត​បទ​ចម្រៀង​ ឡូយៗ និង​ក្បាច់រាំពិសេសម្រាប់​ Oppa របស់ពួកគេ ជាជាង​ធ្វើ​ឲ្យ​ពួកគេ​ដែល​ជា​អ្នកគាំទ្រព្យាយាម​យល់ពី Concept និង​អត្ថន័យបទ​ចម្រៀង។

ជាការ​ប្រៀបធៀបអ្នកគាំទ្រអន្តរជាតិ ឲ្យតម្លៃស៊ីជម្រៅ​ណាស់​ចំពោះអត្ថន័យនៃ​អាល់ប៊ុម «Hwayang Yonghwa Trilogy» ឬ «The most beautiful moment in life» ទាំង៣ភាគរបស់ BTS។ មាន​ទ្រឹស្តី និង​សម្រង់គមនិត​ច្រើន​ណាស់​បង្កើត​ដោយ​អ្នក​គាំទ្រ​អន្តរជាតិ ពី​វីដេអូ «Hwayang Yonghwa»ដោយ​លាតត្រដាង​បន្ថែម​នូវអត្ថន័យសាច់រឿង​ ប្រកប​ដោយ​ភាព​ចាស់ទុំ និង​យល់ជ្រៅបំផុត។

នេះ​គ្រាន់​ជាការ​លើក​ឡើង​ត្រួសៗប៉ុណ្ណោះ ព្រោះ​ថាតាមរយៈស្នាដៃកន្លងមក​របស់​ BTS សុទ្ធ​សឹង​បង្កប់នូវសារខ្លី និង​មានន័យមកជាមួយទាំង​អស់៕

ប្រភព៖ Koreaboo