រំលែកទុក្ខ! ឪពុក​​របស់ Alisson បាន​ស្លាប់​ ដោយ​សារ​លង់ទឹក

  • 2021-02-25 07:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​​របស់​អ្នក​ទី Alisson Becker បាន​ទទួល​មរណភាព​កាល​ពី​ម្សិលមិញ ពេល​ដែល​លោក​ទៅ​ហែល​ទឹក​នៅ​ទំនប់​​មួយ​កន្លែង​ក្នុង​​តំបន់ Lavras do Sul ក្នុង​ប្រទេស​ប្រេស៊ីល។

លោកJosé Agostinho Becker អាយុ​​៥៧​ឆ្នាំ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​បាត់​ខ្លួន​ជា​ច្រើន​ម៉ោង​ មុន​ការ​ប្រកាស​ស្វែង​រក​​ ដោយ​មាន​ការ​​​បញ្ជាក់​​គាត់​បាត់​ខ្លួន​នៅ​ទំនប់​មួយ​កន្លែង។ Becker បាន​បាត់​ខ្លួន​រង្វង់​ម៉ោង​៥​ល្ងាច (​​ម៉ោង​ក្នុង​តំបន់) ខណៈ​ក្រុម​ប៉ូលិស​បាន​ចេញ​ស្វែង​រក​នៅ​ម៉ោង៩:៣០​នាទី​យប់។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក សព​របស់ Becker ត្រូវ​បាន​រក​ឃើញ​ដោយ​មិត្តភក្ដិ​ម្នាក់។ នេះ​ជា​ដំណឹង​ដ៏​សោកសៅ​បំផុត​​សម្រាប់ Alisson ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​​អង់គ្លេស​ឆ្ងាយ​ពី​គ្រួសារ៕ ​​

ប្រភព៖ CBSNews   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ