រូប​​៥​សន្លឹក​ឃើញ​ ​ខ្លោច​ចិត្ត! បង្ហាញ​ពី​អារម្មណ៍​ឯកា​របស់​សត្វព្រៃ​មិន​ចង់​នៅ​​ក្នុង​សួនសត្វ​

  • 2021-02-26 04:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួន​សត្វ​គឺ​ជា​កន្លែង​សិក្សា​ស្វែង​យល់​ពី​ជីវិត​សត្វ​ព្រៃ, ជា​កន្លែង​កម្សាន្ត​របស់​អ្នក​ទេសចរ​ និង​ជា​កន្លែង​អភិរក្ស​សត្វ​ព្រៃ​ ដែល​គេច​ចេញ​ពី​ការ​តាម​សម្លាប់​របស់​ព្រានព្រៃ​​ជាដើម​។​​​​​​​​​​​​​​

ប៉ុន្តែ​សម្រាប់​អ្នក​ស្រឡាញ់​ និង​ការពារ​សិទ្ធ​របស់​សត្វ​ព្រៃ​បាន​ហៅ​ សួន​សត្វ​ថា​ ជា​គុក​សម្រាប់​ដាក់​អ្នក​ទោស​ដែល​គ្មាន​កំហុស។ ការ​ហៅ​ដូច្នេះ​ដោយ​សារ​សត្វ​ព្រៃ​ជា​ច្រើន​ត្រូវ​​សួនសត្វ​មួយ​ចំនួន​ មិន​បាន​ថែ​រក្សា​ឲ្យ​ដិត​ដល់​ ដូចជា​ គ្មាន​ការ​ឲ្យ​ចំណី​ និង​ទឹក​ទៀងទាត់​ ហើយ​ការ​រៀបចំ​កន្លែង​ដាក់​សត្វ​គ្មាន​លក្ខណៈ​ធម្មជាតិ​ ហាក់​បី​ដូចជា​ពន្ធនាគារ​ដាក់​អ្នក​ទោស​។

ជានិច្ចកាល​ សត្វ​ដែល​ត្រូវ​គេ​ឃុំ​ក្នុង​បន្ទប់​ថ្ម​ ឃាំង​ដោយ​ចំរឹង​ដែក​ តែង​អង្គុយ​ម្នាក់​ឯង​ បែរ​មុខ​ទៅ​ជញ្ជាំង​ ហាក់​ដូច​កំពុង​មាន​អារម្មណ៍​ឯកា​ និង​អស់​សង្ឃឹម​ ព្រោះ​ពួកវា​មិន​ដឹង​ថា​ត្រូវ​រស់​បែប​នោះ​ដល់​ពេល​ណា​ ហើយ​មូលហេតុ​អ្វី​បាន​ជា​មនុស្ស​​ចាប់​ខ្លួន​​ដាក់​ក្នុង​ទ្រុង​ដូច្នោះ៕ ​

ប្រភព៖ liveanimalslist   អត្ថបទ៖ សៀនហួរ