អ្នកបង្កើតរថយន្តអង្គរជាង ១០ឆ្នាំមុនបង្ហាញបច្ចេកវិទ្យាបេីកទ្វារឡានស្វ័យប្រវត្តិ មិនចាញ់ឡានទំនើបបច្ចុប្បន្ន

  • 2021-02-26 06:30:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ លោក ញាន ផល្លឹក បាន​បង្ហាញពី​វីដេអូន​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ដែល​បាន​និយាយ​ពី​បច្ចេកវិទ្យា​បើ​ទ្វារថយន្ត​ដោយ​ស្វ័យ​ប្រវត្តិ ក្រោម​ពេល​មានសំណួរជាច្រេីនទាក់ទងនិងរថយន្ត​ អង្គរ២០១០​ ដែរជាស្នាដៃបង្កេីតរបស់កូនខ្មែរជាង១០ឆ្នាំមុន​។

លោក ញាន ផល្លឹក អ្នកផលិត កង់បី រថយន្តអគ្គិសនី នៅខ្មែរជាង ១០ឆ្នាំមុន

លោក​បាន​សរសេរ​រៀបរាប់​ថា «ថ្ងៃទី២៦/០២/២០២០ខ្ញុំសូមធ្វេីការបង្ហាញវីដេអូ​ ឯកសារខ្លះៗទាក់ទងឡានអង្គរសេរី២០១០​ ជំនួសចម្លេីយ​ ដែរបងៗ​ ប្អូន​និងក្មួយៗ​ មិនធ្លាប់បានឃេីញកន្លងមក។ វីដេអូទាំងពីរខាងក្រោមនេះគ្រាន់តែបង្ហាញការប្រៀបធៀបពីរកាយវិការដៃរឲទ្វារឡានបេីកស្រដៀងគ្នាឬប្រហែលដូចគ្នាតែប៉ុណ្ណោះទៅនឹងជាង១០ឆ្នាំមុននិងជាង១០ឆ្នាំក្រោយ​ រថយន្តអង្គរមួយគ្រឿងនេះធ្វេីដោយដៃរសុទ្ធ១០០%និងបច្ចេកវិទ្យាដែររកឃេីញដាក់ចូលឡានគឺធ្វេីតែម្នាក់ឯងដោយចំណាយពេលធ្វេីអស់១៨ខែដេីម្បីបង្កេីតបានឡានមួយគ្រឿងនេះឡេីង​ ចំណែករថយន្តសេរីទំនេីបរបស់គេវិញគឺខុសគ្នាដូចមេឃនិងដីគេធ្វេីចេញពីររោងចក្រដែរមានវិស្វកររាប់សិបនាក់និងបទពិសោធ៍រាប់រយឆ្នាំមកហេីយ»។

ទស្សនាវីដេអូ​ដែល​លោក លោក ញាន ផន្លឹក បាន​បង្ហាញ​ពី​ការ​ប្រៀបធៀប​ខាង​ក្រោម​៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម