Spotify ពង្រីកខ្លួនចូលទីផ្សារកម្ពុជា និងរាប់សិបតំបន់ទៀត

  • 2021-02-26 06:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេវាកម្ម​ស្ដាប់​ចម្រៀង​តាម​រយៈ​អ៊ីនធឺណិត Spotify បាន​ប្រកាស​អំពី​ការ​ពង្រីក​ទៅ​កាន់​ទីតាំង​ថ្មីៗ​នៅ​ជុំវិញ​ពិភពលោក​ដែល​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ ប្រទេស​ប្រ៊ុយណេ និង​ប្រទេស​ឡាវ​ផង​ដែរ។

ដំណឹង​​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​អំឡុង​ពេល​កម្មវិធី​ឌីជីថល​របស់ Spotify ឈ្មោះ​ថា​ Stream On ដែល​​បាន​រៀប​ចំ​ឡើង​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ។ ប្រទេស​ និង​តំបន់​អាស៊ី​​ដទៃ​ទៀត​ដែល​នឹង​មាន​សេវាកម្ម Spotify ប្រើ​មាន​ដូច​ជា​ប្រទេស​ស្រីលង្កា, បង់ក្លាដេស, ម៉ាល់ឌីវ, ប៊ូតាន់, ម៉ុងហ្គោលី, នេប៉ាល់, ប៉ាគីស្ថាន និង​ម៉ាកាវ​ផង​ដែរ។

Spotify បាន​និយាយ​ដែរ​ថា​ខ្លួន​នឹង​ព្យាយាម​សហការ​ជា​មួយ​បណ្ដា​ផលិតកម្ម​នៅ​ក្នុង​តំបន់​ថ្មីៗ​ដើម្បី​បន្ថែម​ការ​ផ្ដល់​ជូន​ទាក់ទង​នឹង​ផលិតផល​ចម្រៀង​ក្នុង​ស្រុក​នៃ​តំបន់​នោះ​។ គួរ​បញ្ជាក់​ថា​សេវាកម្ម Spotify អាច​ចូល​ស្ដាប់​កម្សាន្ត​បាន​ដោយ​មិន​គិត​លុយ ហើយ​ក៏​មាន​កញ្ចប់​​គិត​លុយ​ដែល​មាន​ការ​ផ្ដល់​ជូន​ពិសេស​ជា​ច្រើន៕​​​

ប្រភព៖ nme   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី