ប្លែកតិចអី! ធ្លាប់តែឃើញ យូរី តែងខ្លួនស៊ិចស៊ីពេលស្លៀកផាមួងខ្មែរបែបនេះស្អាតសមសួនណាស់

  • 2021-03-01 00:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿយៗតារាចម្រៀងស្រីល្បីឈ្មោះកញ្ញា យូរី តែងតែបញ្ចេញ Style ថតរូបជាមួយសម្លៀកបំពាក់បែប សិចស៊ី ឃ្យូតៗជាច្រើនម៉ូដដែលធ្វើឱ្យមហាជនហៅ​នាងថា ជាតារាស្រីសិចស៊ីមួយរូប។ យ៉ាង​ណា​មិញ មិនថាម៉ូដសម្លៀកបំពាក់បែបណានោះទេ ក៏តារាស្រីរូបនេះអាចលេងម៉ូដស្អាតៗទាក់ភ្នែកមហាជនដែរ។

ជាក់ស្ដែងលើកនេះ ទស្សនិកជនប្រាកដជាប្លែកភ្នែក ប្លែកអារម្មណ៍ជាមួយរូបរាងថ្មីរបស់ យូរី ក្នុងឈុត ប្រពៃណីវិញម្ដង។ ដោយថ្មីៗនេះ យូរី ទើបបង្ហោះរូបចូលរួមក្នុងពិធីមង្គលការមួយ ហើយនាងបាន គ្រងហូលផាមួងខ្មែរ ពណ៌មាសឆ្នូតក្រឡាក្រហមផ្កាពិតជាស្រស់ស្អាតស៊ីជាមួយសាច់សខ្ចីរបស់នាង​ខ្លាំងមែនទែន។

យ៉ាងណាមិញតាំងតែពីឈានជើងចូលទ្រនំថ្មី គេ​សង្កេតឃើញថា យូរី ហាក់រីកមុខរីកមាត់កាន់តែខ្លាំងជា មួយសមិទ្ធផលជោគជ័យលើបទចម្រៀងច្រើនបទ។ ហើយបទចម្រៀងរបស់តារាស្រីរូបនេះភាគច្រើន ជាបទញាក់កន្រ្តាក់អារម្មណ៍ ហើយបទទាំងអស់នោះ សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពី សំណាក់មហាជន៕

មើលរូបខាងក្រោម!

អត្ថបទ៖ Pav Sreypich