ក្លាយជាម្ចាស់ផ្ទះទាំងវ័យក្មេងមិនខាន បើអ្នកចេះរៀបចំជីវិតបែបនេះ
- 2021-02-28 01:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លាយជាម្ចាស់ផ្ទះទាំងវ័យក្មេងមិនខាន បើអ្នកចេះរៀបចំជីវិតបែបនេះ
ចន្លោះមិនឃើញ
គោលដៅធំមួយរបស់មនុស្សយើង គឺមានផ្ទះមួយសមរម្យដែលជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ គួរដឹងដែរថា ទីតាំងដែលនៅក្នុងក្រុងតែងមានតម្លៃថ្លៃ ហើយភាគច្រើនជាផ្ទះចាស់។ ដូច្នេះគួរសម្លឹងវែងឆ្ងាយ សិក្សារកផ្ទះស្អាតមួយនៅក្រៅក្រុងបន្តិច តែអាចឡើងហាងឆេងនាថ្ងៃមុខ ដែលអ្នកអាចទិញបានធូរថ្លៃនាពេលបច្ចុប្បន្ន។ ដើម្បីឆាប់មានលុយទិញផ្ទះជាទ្រព្យផ្ទាល់ខ្លួនបាន នេះជាតិចនិកសន្សំលុយដែលអ្នកគួរអនុវត្តន៍តាម ដូចជា ៖
១. មិនបាច់សង្វាតផ្ទះជួលធំតម្លៃថ្លៃពេកទេ ៖ ប្រសិនបើត្រឹមជួលផ្ទះស្នាក់នៅ មិនចាំបាច់សង្វាតផ្ទះធំ និងតម្លៃថ្លៃពេកនោះទេ។ មួយទៀត គឺអាចស្នាក់នៅជាមួយមិត្តភក្ដិ និងអ្នកណាដែលទុកចិត្តបំផុត ដើម្បីរំលែកការចំណាយ។
២. ទិញរបស់ចាំបាច់ និងត្រូវការ ៖ កុំចំណាយទៅតាមអារម្មណ៍ចង់បាន គឺត្រូវមើលទៅលើតម្រូវការជាក់ស្ដែង។ ប្រសិនបើចាយលុយទៅតាមអារម្មណ៍ គឺគ្មានថ្ងៃសល់នោះទេ ទោះរកបានច្រើនប៉ុណ្ណាក៏ដោយ។
៣. សន្សំលុយពីតិចទៅច្រើន ៖ ត្រូវចាប់ផ្តើមពីការសន្សំតាំងពីប្រាក់ខែតិចស្ដួចស្ដើងនេះហើយ។ មានន័យថា ត្រូវដកលុយប្រាក់ខែទុកសន្សំរៀងរាល់ខែ បើប្រាក់ខែតិច ត្រូវសន្សំច្រើនជាងចំណាយ។ ប្រាក់ខែច្រើនហើយ ក៏នៅតែចាយតិច សន្សំច្រើនដដែល។
៤. កត់ត្រាចំណូល-ចំណាយប្រចាំថ្ងៃរបស់អ្នក ៖ កំណត់ការចាយវាយប្រចាំថ្ងៃឱ្យបានច្បាស់លាស់ និងរៀនដាក់កំហិតខ្លួនឯងខ្លះ តែមិនមែនរហូតដល់ថ្នាក់ដាច់បាយនោះទេ។ ការដាក់កំហិតខ្លួនឯង ដើម្បីសល់លុយ រស់នៅស្រួលទៅថ្ងៃក្រោយ មិនមែនជារឿងអាក្រក់នោះទេ។
៥. កាត់បន្ថយចំណាយដែលមិនចាំបាច់ ៖ សម្រាប់អ្នកជួលបន្ទប់ស្នាក់នៅ គឺមិនគួរចំណាយលើអ្វីដែលមិនសូវបានប្រយោជន៍ទេ ដូចជា ដាក់ម៉ាស៊ីនត្រជាក់ ទិញរបស់ទ្រព្យដាក់ផ្ទះ តុបតែងច្រើន។ល។ ត្រូវទុកលុយ ពីការចំណាយទាំងនោះ ទៅបើកកុងធនាគារ បានការប្រាក់ច្រើនវិញល្អជាង។
៦. ច្នៃពេលវេលាទំនេររបស់អ្នកឲ្យទៅជាលុយ ៖ ជួបជាមួយយុវជនពូកែតស៊ូ និងសន្សំ វណ្ណ វណ្ណៈ ធ្វើការនៅក្នុងក្រុមហ៊ុនមួយ បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា មុននឹងអាចឈានដល់ទិញផ្ទះបង់រំលស់នេះ គឺការធ្វើការគ្មានពេលទំនេរនេះហើយ។ យុវជនរូបនេះប្រាប់ថា ៖ « ប្រសិនបើមានឱកាសហើយការងារអ្វីក៏ធ្វើទៅ មិនថាបានលុយតិច លុយច្រើន យកមកផ្សំគ្នាទៅ យ៉ាងហោចណាស់ក្នុង ១ខែក៏អាចរកបានជិត ១ ០០០ដុល្លារដែរ។ ជាក់ស្ដែងខ្ញុំធ្វើការដល់ទៅ ២កន្លែង ១ធ្វើពេលថ្ងៃ និង១កន្លែងទៀតឆ្លៀតធ្វើពេលយប់ ទោះអាចហត់បន្តិច តែសល់លុយសន្សំមួយខែបាន ៥០០ដុល្លារដែរ រហូតអាចមានលទ្ធភាពសន្សំលុយទុកកក់ផ្ទះ ហើយឈប់នៅផ្ទះជួលតទៅទៀត»។
៧. ប្រើវិធីសាស្ត្ររំលស់ ដោយវិភាគពីចំណូល ៖ យុវជន វណ្ណ វណ្ណៈ ដដែលលើកឡើងចំណុចចុងក្រោយថា ៖ «ក្រោយពេលសន្សំដោយដាក់ផែនការ និងកាលកំណត់ច្បាស់លាស់រួចមក ខ្ញុំអាចមានលទ្ធភាពដើម្បីទិញផ្ទះបង់រំលស់បាន ដោយវិភាគទៅលើប្រាក់ចំណូលរបស់ខ្លួន និងដកការចំណាយចាំបាច់ឱ្យអស់»។
យ៉ាងណាក្ដី យុវជនខាងលើនិយាយថា មុនទិញផ្ទះពីក្រុមហ៊ុនណាមួយត្រូវសិក្សា ស្រាវជ្រាវឱ្យបានច្បាស់លាស់ ប្រយ័ត្នទិញចំផ្ទះមានតែប្លង់។ ម្យ៉ាងវិញទៀតក៏ត្រូវមានគ្រួសារនៅពីក្រោយដែរ ប្រសិនបើមានបញ្ហាលុយកាក់ខ្វះខាតអីគួរពឹងអ្នកផ្ទះខ្លះ បើម្នាក់ឯងសុទ្ធក៏រត់មិនរួចដែរ។
ប្រសិនបើអ្នកកំពុងតែស្វែងរកផ្ទះដែលមានការធានាទាំងគុណភាពសំណង់ បរិយាកាសរស់នៅស្រស់ស្រាយ និងតម្លៃសមរម្យ បុរីសុវណ្ណភូមិ ជាជម្រើសដ៏ល្អបំផុត។ បុរីសុវណ្ណាភូមិ ប្រមូលផ្តុំដោយផ្ទះវីឡាទោល ៥ប្រភេទ ម៉ូដទាន់សម័យ មានតម្លៃចាប់ពី ៧ម៉ឺនដុល្លារឡើងទៅ ជាមួយលក្ខខណ្ឌបង់ប្រាក់អំណោយផល សម្រាប់អ្នកមានជីវភាពមធ្យម។
មានទីតាំងនៅក្នុងស្រុកសំបួរមាស ធ្វើដំណើរប្រមាណ ៣០នាទី ពីរង្វង់មូល ជ្រោយចង្វារ តាមផ្លូវជាតិលេខ 6A គម្រោង បុរីសុវណ្ណភូមិ វីឡា លាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ ១៨ហិកតា ទីតាំងដីខ្ពស់, ក្បែរមាត់ទឹក , មានសួនដាំបន្លែ ,និង សួនច្បារទំហំសរុប ៧ពាន់ម៉ែត្រការ៉េ និងផ្លូវរត់/ធាក់កង់ ជុំវិញបុរី ពិសេសផ្ទះនីមួយៗ មានសល់ដីជុំវិញល្មមសម្រាប់ធ្វើសួនតូចៗ តាមផ្ទះបានថែមទៀត។
មោះ! មើលរូបម៉ូដផ្ទះវីឡាស្អាត ក្នុងបុរី សុវណ្ណភូមិ ៖
បុរីសុវណ្ណភូមិ នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ចម្ងាយ ត្រឹម ១៨គីឡូម៉ែត្រពីរង្វង់មូលជ្រោយចង្វា និង ៨នាទីពីវិមានឈ្នះៗ។
ចង់ច្បាស់? សូមទៅមើលដោយផ្ទាល់នៅទីតាំងផ្ទះគំរូ Google Map ៖ https://goo.gl/maps/WBQMrg6vkBZfnBhr5
ព័ត៌មានលម្អិត ៖
លេខទូរស័ព្ទ៖ 010 736 663 / 012 736 663 / 068 736 663
ហ្វេសបុកផេក៖ Borey Sovannaphumi ៕