លាន់មាត់គ្រប់គ្នា! ពេលឃើញតម្លៃ Galaxy S21 Ultra 5G លក់តាមហាងពេលនេះ

  • 2021-03-01 02:28:59
  • ចំនួនមតិ 31 | ចំនួនចែករំលែក 48

ចន្លោះមិនឃើញ

Galaxy S21 Series 5G ស្មាតហ្វូនជំនាន់ចុងក្រោយនេះ​កំពុង​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា និងមាន​ការ​តាម​ដាន​តម្លៃ​ពី​ហ្វេនៗ​ជា​ច្រើន​រង់​ចាំ​ទិញ។

ចេញ​លក់​ដំបូង​នៅ​លើ​ទី​ផ្សារ​សម្រាប់ម់ូដែលថ្មី Galaxy S21 Ultra តម្លៃ ១ ២៩៩ដុល្លារ RAM12GB ទំហំ 256GB តម្លៃ ១ ៤២៩ដុល្លារ RAM16GB ទំហំ 512GBសម្រាប់​ម៉ូដែល Galaxy S21+ មានតម្លៃ ១ ០៩៩ដុល្លារ ទំហំ 256GB និង​ម់ូដែល Galaxy S21 មាន​តម្លៃ ៨៩៩ដុល្លារ ទំហំ 256GB។

ថ្មីៗ​នេះ Galaxy S21 Ultra 5G នេះ​ហាក់​មាន​តម្លៃ​ធ្លាក់​ច្រើន​គួរសម។ តាម​ប្រភព​ពី​ហាង សុខ​លី សម្រាប់ Galaxy S21 Ultra 5G ទំហំ 256GB ធ្លាក់​នៅ​សល់​តម្លៃ​ខ្ទង់ ៩៣៩ដុល្លារ (ធ្លាក់​ថ្លៃ ៣៦០ដុល្លារ) និង Galaxy S21 Ultra 5G ទំហំ 512GB ធ្លាក់នៅ​សល់​តម្លៃខ្ទង់ ១ ១៧៩ដុល្លារ (ធ្លាក់ថ្លៃ ២៥០ដុល្លារ)។​

ដែល​មាន​សម្ថតភាពអាច​ថត​វីដេអូ​ Super Slow-Motion ក្នុង​កម្រិត 960fps ដោយ​​ពឹង​ផ្អែក​លើ Hardware ផ្ទាល់ ខណៈ​ដែល Galaxy S21 Ultra ពឹង​ផ្អែក​លើ​ Software ដើម្បី​ផលិត​វីដេអូ​ប្រភេទ​នេះ។ Galaxy S21 Series 5G មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់។ អាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 និង e-SIM មួយក៏បាន៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម