សល់តែប៉ុន្មានថ្ងៃចូលរោងការហើយ! តារាសម្ដែង ភុល សុវណ្ណដានីន បែរជាប្រកាសផ្អាកភ្លាមៗ

  • 2021-03-01 08:04:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសល់តែប៉ុន្មានថ្ងៃទៀតតារាសម្ដែងលោក ភុល សុវណ្ណាដានីន នឹងគូស្នេហ៍ ចូលរោងរៀបអាពាហ៍ ពិពាហ៍ឆាប់ៗខាងមុខនេះហើយ ប៉ុន្តែតារាសម្ដែងរូបនេះបានធ្វើការប្រកាស សុំផ្អាកភ្លាមៗដើម្បីចូល រួមទប់ ស្កាត់ក៏ដូចជាចូលរួមការពារដើម្បីកុំឱ្យមានការរីករាលជម្ងឺកូវីដ-១៩កាន់តែខ្លាំង។

កាលពីថ្មីៗនេះតារាសម្ដែងប្រុសលោក ភុល សុវណ្ណដានីន ជាមួយអនាគតភរិយា បានធ្វើការសម្រេច ចិត្តចាប់ដៃគ្នាចូលរោងជ័យនៅថ្ងៃទី៨ ខែមិនានេះប៉ុន្តែត្រូវប្រែប្រួលថ្ងៃរៀបការទៅវិញព្រោះលោក ដានីន បានសម្រចចិត្តបង្ហោះសារសុំពន្យារៀបការពេលដើម្បីទប់ស្កាត់កុំឱ្យមានការរីករាលដាល កាន់តែខ្លាំង ដោយសារតែ បច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែមានករនីឆ្លងកាន់តែខ្លាំងឡើងៗ។

ជម្រាបផងដែរថាតារាសម្ដែងរូបសង្ហាលោក ដានីន បានសម្រេចចិត្តរៀបការរួមដំណើរជីវិតជាមួយគូ ស្នេហ៍ផ្អែមល្ហែមរបស់លោក បន្ទាប់ពីអ្នកទាំងពីបានសេបគប់គ្នាអស់រយៈពេលយូល្មម និងយល់ចិត្តគ្នា។ហើយជារឿយៗលោក ដានីន តែងតែបង្ហោះរូបភាពសប្បាយរីករាយជាច្រើនជាមួយគូស្នេហ៍ជាមន្ត្រីប៉ូលីសដូចគ្នា។ ហើយបើក្រឡេកមកសម្រស់អនាគតភរិយា តារារូបនេះវីញគឺស្អាតមិនណយទេ មានមុខមាត់ស្រស់ស្អាត ស្រស់សោភា រាងរូវខ្ពស់ស្អាតសមល្មម៕

អត្ថបទ៖ Pav Sreypich