ឱ្យដឹង! Dele Alli សង្សារសុំបែកគ្នា ​ព្រោះ​មួយ​យប់ៗ​លេង​តែ​ហ្គេម​

  • 2021-03-01 08:19:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Dele Alli ​នឹង​មិត្ត​ស្រី​ដែល​ជា​តារា​ម៉ូដែល ​បាន​បែក​គ្នា​ទៅ​ហើយ ​ក្រោយ​ពី​កីឡាករ​របស់​ក្រុម Spurs ​នេះ ​លេង​តែ​ហ្គេម​ Fortnite ​មួយ​យប់​ៗ។

​ប្រភព​នៅ​អង់គ្លេស ​បាន​បញ្ជាក់​ថា​គូ​ស្នេហ៍​ដែល​រួម​រស់​ជាមួយ​គ្នា​៥​ឆ្នាំ​មក​ហើយ​នេះ ​បាន​បែកបាក់​គ្នា​មុន​ថ្ងៃ​១៤​កុម្ភៈ ឆ្នាំ​២០២១​នេះ ​ក្រោយ​ពី ​Ruby Mae ​យល់​ថា​ខ្លួន​ដូចជា​គ្មាន​តម្លៃ​សោះ​ក្នុង​ភ្នែក​របស់ Alli ​។ ខណៈ​ដែល​កីឡាករ​ក្រុម Spurs ​នេះ ​ចាប់​អារម្មណ៍​និង​ចំណាយ​ពេល​ច្រើន​មែនទែន​ទៅ​លើ​ការ​លេង​ហ្គេម Fortnite ​របស់​គេ។ ​

​ស្រប​ពេល​មិត្ត​របស់ Alli ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក៏​បាន​បញ្ជាក់​ថា​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​ខាង​លើ​នេះ​បាន​បញ្ចប់​ទៅ​ហើយ។ ​ដោយ Mae ​បាន​ចាកចេញ​ពី​ផ្ទះ ​រស់​នៅ​បែក​គ្នា​ជា​ច្រើន​ថ្ងៃ​មក​ហើយ ​មិន​មាន​ទាក់ទង​គ្នា​ទៀត​ទេ៕

ប្រភព៖ Goal   អត្ថបទ៖ វិធាវី