ស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ ដាក់ឱ្យប្រើប្រាស់មុនពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ

  • 2021-03-01 15:49:24
  • ចំនួនមតិ 1 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ រហូតមកដល់បច្ចុប្បន្ននេះសម្រេចបាន៩៦% ហើយគ្រោងនេះនឹងដាក់ឱ្យប្រើប្រាស់មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ នេះគឺជាការលើកឡើងរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី ១ ខែ មីនា ឆ្នាំ២០២១ នេះ។

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានសរសេរនៅក្នុងហ្វេសប៊ុកផេកថា «ក្នុងពេលថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ដែលជាគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនជូនចំពោះភាគីកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះសម្រេចបាន៩៦% ហើយគ្រោងនេះនឹងដាក់ឱ្យប្រើប្រាស់មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ។ នេះគឺជាស្ពានទី៨ដែលជាគម្រោងជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា។

អត្ថបទ៖ Tep Sovannmoly