ចម្លែក! លេង៦១នាទីអត់ស៊ី Zidane ដូរប្រយុទ្ធ៣ខាងលើចេញទាំងអស់
- 2021-03-02 01:59:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្លែក! លេង៦១នាទីអត់ស៊ី Zidane ដូរប្រយុទ្ធ៣ខាងលើចេញទាំងអស់
ចន្លោះមិនឃើញ
Real Madrid លេងបានត្រឹមស្មើគ្នាជាមួយ Real Sociedad លទ្ធផល ១-១ ប៉ុណ្ណោះក្នុងពានរង្វាន់ La Liga កាលពីយប់មិញ។
Madrid បានឱកាសរកគ្រាប់បាល់តាំងតែវគ្គទីមួយ ប៉ុន្តែ Mariano និង Raphael Varane ធ្វើមិនបានសម្រេច។ យ៉ាងណាក្រុមភ្ញៀវ Sociedad អាចរកគ្រាប់បានមុននៅនាទី៥៥ តែតបញ្ចូលទីដោយកីឡាករ Portu យ៉ាងស្អាត។
មើលឃើញទម្រង់លេងប្រយុទ្ធ៣ខាងលើដែលមាន Isco, Mariano និង Asensio មិនស៊ី Sociedad លោក Zidane បានសម្រេចចិត្តប្ដូរពួកគេចេញនៅនាទី៦១។ វាពិតជាបានផល ដោយ Vinicius ដែលប្ដូរជំនួស Isco បានរកគ្រាប់តាមស្មើនាទី៨៩។
នេះគឺជាការបង្ហាញខ្លួនលេងលើកទី១០០សម្រាប់ Vinicius ឲ្យ Madrid។ ក្រុមលោក Zidane ពេលនេះបន្តស្ថិតនៅលេខ៣នៃតារាងពិន្ទុ La Liga មាន៥៣ពិន្ទុស្មើគ្នាជាមួយក្រុមលេខពីរ Barcelona៕