បាន គីមូន៖ អេបូឡា​ ​ធ្វើ​ទុក្ខ​បុកម្នេញ​មិន​​ដល់​ពាក់​កណ្ដាល ២០១៥ ទេ​

  • 2014-11-22 18:05:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច ​អគ្គលេខាធិការ​ ​អង្គការ​សហប្រជាជាតិ ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ ​លោក បាន គីមូន ​​ថ្លែង​ទៅ​កាន់​​សារព័ត៌មាន​ថា ​ការ​​ធ្វើ​​ទុក្ខបុកម្នេញ ទាំង​ការ​ចម្លង ​និង​គម្រាមកំហែង​អាយុ​ជីវិត​មនុស្ស​​ ​ដ៏​គួរ​ឲ្យ​បារម្ភ​ ​(ជំងឺ) អេបូឡា ​​នឹង​អស់​អានុភាព​ យ៉ាង​យូរ​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ ២០១៥។

 

ស៊ិនហួរ ​រាយរាប់​ហេតុផល​របស់​​មេដឹកនាំ​​អង្គការ​អន្តរជាតិ​ដ៏​មាន​សក្ដានុពល​ដដែល​នេះ​ថា ការ​រីក​រាល​ដាល​ ​​និង​ការ​គំរាមកំហែង​របស់ ​អេបូឡា​​ ​នឹង​លែង​ជា​បញ្ហា​ចោទ​ទៀត ​ត្រឹម​ចុង​ឆមាស​ទី​មួយ ​២០១៥ ​តាមរយៈ​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​​​ដូច​ភ្លៀង​រលឹម​ពី​សំណាក់​​បណ្ដា​ប្រទេស​​នានា ​ប្រឆាំង​ទៅ​នឹង​ជំងឺ​ ដ៏​កាច​សាហាវ​មួយ​នេះ។

 

“យើង​ត្រូវ​ការ​ការ​ទទួល​ខុស​ត្រូវ​ជា​សាកល ​និង​រួម​គ្នា​​ជា​ចាំបាច់ ​​តាមរយៈ​ការ​ផ្ដល់​ការ​​សារ​អប់រំ ​និង​បំប៉ន​​ជំនាញ​ឱសថសាស្ត្រ​ដល់​ក្រុមការងារ ​ ​និង​ជា​ពិសេស​​ប្រជាពលរដ្ឋ​​នៅ​តាម​តំបន់​ដាច់ស្រយាល​ដែល​មិន​អាច​មើល​រំលង​បាន"។ គីមូន បន្ថែម។

 

ក្នុង​ស្មារតី​ទទួល​ខុសត្រូវ​ ​​កៀក​ស្មា​គ្នា​​ការពារ ព្យាបាល និង​សង្គ្រោះ​​ អ្នក​ជំងឺ ​ដើម្បី​​រួមគ្នា​​​កម្ចាត់​ និង​ឈាន​ដល់​ការ​លុបបំបាត់​ពី​​មេរោគ​អេបូឡា ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ​១​ ចិន​​ បាន​​ផ្ដល់​​ជំនួយ ៥​លាន​ដុល្លារ​អាមេរិក ដល់​ប្រទេស​ Guinea ​ភាគខាង​លិច​ទ្វីប​​អាហ្វ្រិក។ ​ទឹកប្រាក់​ទាំង​នោះ​​ក្រុមការងារ​របស់​WHO នឹង​ចាយ​ទៅ​លើ ​រថយន្ត​សាមុយ ​២០គ្រឿង ​ម៉ូតូ ១០០គ្រឿង ​គ្រែ​(ពេទ្យ) ​និង​សម្ភារៈ​​សុខាភិបាល​មួយ​ចំនួន​ទៀត។ ​ជាមួយ​គ្នា​នេះ​ដែរ ក្រៅ​ពី​ប្រាក់កាស ​ចិន​ខ្លួន​ឯង​ក៏​បាន​បញ្ជូន ​បុគ្គលិក​ជំនាញ​របស់​ខ្លួន​ ទៅ​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ ទាំង​ការ​ការពារ ​និង​គ្រប់គ្រង Ebolaដល់​ក្រុមការងារ​ដល់ប្រទេស​​ដែល​កំពុង​គម្រាមកំហែង​ដោយ​សារ​អេបូឡា ធ្ងន់ធ្ងរ ​Guinea ផ្ទាល់​តែ​ម្ដង។

 

 

របាយការណ៍​ចុងក្រោយ​របស់​អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ​គិត​ត្រឹម​ថ្ងៃ​ទី ២០ ​ខែ​វិច្ឆិកា​នេះ​ អេបូឡា ​​​​​កើត​មាន​ ៦ករណី ​នៅ​ម៉ាលី ហើយ​អ្នក​ទាំង​នោះ​ស្លាប់​ទាំង​អស់។ ប៉ុន្តែ​បើ​គិត​លើ​ករណី​​ដែល​កើត​មាន​ក្នុង​ប្រទេស​ Guinea ១.៩៧១​ករណី ​មាន ​១.១៩២​នាក់​បាន​​បាត់បង់​ជីវិត។

 

ដោយ៖ ខ្លាឃ្មុំ​តូច ប្រភព៖ xinhuanet

អត្ថបទថ្មី