Honda ចេញម៉ូតូឆ្នាំ២០២១ ថ្មីមួយទៀត តម្លៃខ្ទង់ ១ពាន់ដុល្លារ ជិះ១០០គ.មស៊ីមិនដល់២លីត្រ

  • 2021-03-03 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda ទើបតែបានប្រកាសចេញម៉ូតូ Future 125 Fi ស៊េរីឆ្នាំ២០២១ ថ្មី នៅក្នុងប្រទេសម៉ាឡេស៊ី ខណៈដែលទីផ្សារដទៃទៀតហៅវាថា Honda Wave 125i។

ម៉ូតូ Honda Future ឆ្នាំ២០២១ នេះ ផ្តល់ជម្រើស ៣ ពណ៌ គឺ ទឹកមាស Extravagant Metallic Gold, ក្រហម Candy Scintillate Red និង ខៀវ Pearl Nightfall Blue។

ទោះជាយ៉ាងណាក៏ដោយ ការឌីហ្សាញនៃម៉ូតូនេះមិនបានផ្លាស់ប្តូរពីស៊េរីមុនឡើយ ដោយនៅតែរក្សារូបរាងដដែល ប៉ុន្តែស៊ីញ៉ូខាងក្រោយរបស់វា ត្រូវបានដាក់នៅក្រោមស្តុបក្រោយ ខុសប្លែកពីមុន។

លក្ខណៈពិសេសមួយចំនួនទៀតលើម៉ូតូនេះមានដូចជា ចង្កៀងមុខ LED, កាំកង់អាលុយមីញ៉ូម ១៧អ៊ីញ, ឃ្លុបក្រោមកែបអាចដាក់មួកសុវត្ថិភាពបាន និង កុងទ័របែបស្ព័រពណ៌ក្រហម ជាដើម។

ម៉ូតូ Honda Future 125 Fi ឬ Wave 125i ឆ្នាំ២០២១ នេះបំពាក់ម៉ាស៊ីនកម្លាំង ១២៥សេសេ ប្រើចង្កឹះលេខ ៤វគ្គ ជាមួយប្រព័ន្ធប៊ិចសាំង ហើយមានកម្រិតស៊ីសាំងជាមធ្យម ១,៨លីត្រ/១០០គីឡូម៉ែត្រ។ ម៉ូតូនេះត្រូវបានដាក់លក់ក្នុងតម្លៃ ១ ៥៩០ដុល្លារ សម្រាប់ទីផ្សារប្រទេសម៉ាឡេស៊ី៕

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម