ព្រឹកនេះ លោក ហ៊ុនម៉ានី បានចាក់វ៉ាក់សាំង Sinopharm រួចហើយ បន្ទាប់ពីខកខានដោយសារស្ថានភាពនៃជំងឺផ្តាសាយធំ
- 2021-03-03 02:30:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹកនេះ លោក ហ៊ុនម៉ានី បានចាក់វ៉ាក់សាំង Sinopharm រួចហើយ បន្ទាប់ពីខកខានដោយសារស្ថានភាពនៃជំងឺផ្តាសាយធំ
ចន្លោះមិនឃើញ
នៅថ្ងៃទី៣ ខែ មីនា ឆ្នាំ២០២១ ព្រឹកមិញនេះ លោក ហ៊ុនម៉ានី បានបង្ហោះសារទាក់ទងនិងការចាក់វ៉ាក់សាំង Sinopharm ដែលកាលពី ពីរសប្តាហ៍មុន លោកបានខកខាន ដោយសារស្ថានភាព នៃជំងឺផ្តាសាយធំ ។ រហូតមកដល់ថ្ងៃនេះ លោកបានប្រឹក្សាសុខភាពសារជាថ្មី ជាមួយគ្រូពេទ្យជំនាញជាលទ្ធផល លោកក៏បានការអនុញាតិឲ្យចាក់វ៉ាក់សាំង Sinopharm ដើម្បីការពារជំងឺកូវីដ១៩។
តាមរយៈសារដែលលោក ហ៊ុនម៉ានី បានសរសេរនោះ លោកបានរៀបរាប់ថា «បន្ទាប់ពីបានប្រឹក្សាសុខភាពសារជាថ្មី ជាមួយគ្រូពេទ្យជំនាញ ខ្ញុំទទួលបានការអនុញាតិឲ្យចាក់វ៉ាក់សាំង Sinopharm ដើម្បីការពារជំងឺកូវីដ១៩ ដែលខ្ញុំបានខកខានកាលពី ពីរសប្តាហ៍មុនដោយសារស្ថានភាព នៃជំងឺផ្តាសាយធំ»។
លោកបានបន្តទៀតថា «គុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំវ័យក្មេងយើង រួមនឹងអ្នកដែលងាយនឹងរងគ្រោះដ៏ទៃទៀត បានចាក់នូវវ៉ាក់សាំងនេះ ដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត ហើយ ក៏សូមវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញកិច្ចការងារប្រកបដោយវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យទាំងអស់ជូនដល់ប្រជាជនគ្រប់ៗគ្នា»។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមទៀតថា កាលពីម្សិលមិញនេះ កម្ពុជាទទួលបានវ៉ាក់សាំងថ្មីមួយប្រភេទទៀត ដែលបង្កើតឡើងដោយមន្ទីរពិសោធន៍ នៃសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស គឺ Astra Zeneca/SII ដែលជាប្រភេទវ៉ាក់សាំងដែលទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម នៃប្រទេសឥណ្ឌា ក្រោមយន្តការបែងចែកវ៉ាក់សាំងសកល ដែលដឹកនាំរបស់អង្គការសុខភាពពិភពលោក។