រឿង «The Little Mermaid» នឹងផលិតជា Live-Action ហើយទាំងនេះជាតួអង្គសំខាន់ៗ

  • 2021-03-03 02:30:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ជា​ប្រភេទ​ Live-Action របស់​ Disney មួយទៀត​ហើយ​ដែល​ត្រៀម​នឹង​ផលិត​ជា​ថ្មី​យោងតាម​ភាពយន្ត​ដើម​ដែល​ជា​គំនូរជីវចល នោះគឺ​គ្មាន​រឿង​ណា​ក្រៅពី «The Little Mermaid» ទេ។

ភាពយន្ត​ខ្នាតធំ​ថ្មី​ដែល​ដឹកនាំ​សម្ដែង​របស់​លោក​ Rob Marshall នេះ​ នឹង​រួម​បញ្ចូល​បទ​ចម្រៀង​ដើម​របស់​រឿង​នេះ​ ក៏ដូចជា​​បូក​បន្ថែម​ជាមួយ​នឹង​បទ​ថ្មី​ ផលិតជា​ពិសេសផងដែរ។

ងាក​ចូល​តួ​សម្ដែង​វិញ​ ក៏​មាន​អ្នក​ចង់​ដឹង​ច្រើន​ ថា​តើ​តំណែង​តួ​ក្នុង​រឿង​ ត្រូវ​បាន​ទៅលើ​អ្នកណាខ្លះ? ខាងក្រោម​ជា​ការ​ស្រាយ​បញ្ជាក់៖

១. Halle Bailey សម្ដែងតួ «Ariel»

២. Jonah Hauer-King សម្ដែងតួ «Prince Eric»

៣. Javier Bardem សម្ដែងតួ «King Triton - ឪពុករបស់ Ariel»

៤. Melissa McCarthy សម្ដែងតួ «Ursula - ធ្មប់បាតសមុទ្រ»

៥. Daveed Diggs​ នឹងបញ្ចូលសំឡេងតួ «ក្ដាម Sebastian»

៦. Jacob Tremblay​ នឹងបញ្ចូលសំឡេងតួ «ត្រី Flounder»

៧. Awkwafina នឹងបញ្ចូលសំឡេងតួ «រំពេសមុទ្រ Scuttle»

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Insider   ប្រែ​សម្រួល៖ យី សុធារី