អ្ហា៎ក...! ស្ងាត់ៗស្រាប់តែផលិតកម្ម អិល ឌី ប្រកាសថាខ្លួនខាតបង់ទុនយ៉ាងសន្ធឹកលើការផលិតរឿងមួយ
- 2021-03-03 04:54:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្ហា៎ក...! ស្ងាត់ៗស្រាប់តែផលិតកម្ម អិល ឌី ប្រកាសថាខ្លួនខាតបង់ទុនយ៉ាងសន្ធឹកលើការផលិតរឿងមួយ
ចន្លោះមិនឃើញ
ចាងហ្វាងផលិតកម្ម អិល ឌី លោក លៀក លីដា ប្រកាសថា ផលិតកម្មរបស់លោកទទួលការបរាជ័យជាលើកទី១ ហើយបានខាតបង់ទុនយ៉ាងសន្ធឹកលើការផលិតរឿង"នាឡិកា២ ឬជញ្ជាំងក្រហម"។ ការខាតបង់ និងទទួលការបរាជ័យនេះ គឺដោយសារតែវិបត្តិនយោបាយនៅប្រទេសភូមា និងបញ្ហាឆ្លងរាតត្បាតជាសកល នៃជំងឺកូវីដ-១៩។
លោក លៀក លីដា ឲ្យដឹងនៅថ្ងៃទី៣ ខែមីនា តាមបណ្ដាញសង្គមFacebook ថា "នាឡិកា២ ឬជញ្ជាំងក្រហម" ទើបដំណើរការថតបាន១០% នៃសាច់រឿងទាំងមូល ស្រាប់តែប្រទេសភូមាផ្ទុះការច្របូកច្របល់ពេញផ្ទៃប្រទេសបណ្ដាលឲ្យតួអង្គឯកប្រុសក្នុងរឿងនេះឈ្មោះថា Pang Thakon ត្រូវបាត់ខ្លួន ហើយក៏គាប់ជួនប្រទេសកម្ពុជាផ្ទុះការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាថ្មី។
លៀក លីដា៖"គម្រោងនេះអាចនិយាយបានថា ជាគម្រោងទី១របស់ខ្ញុំដែលទទួលបរាជ័យ ហើយខាតទុនច្រើនបំផុត។ យើងប្រហែលជាគ្មានសំណាងបានបញ្ចប់វាទេ តែវាមិនសំខាន់ស្មើនឹងសន្តិសុខរបស់មនុស្សជាតិរាប់ម៉ឺននាក់ក្នុងប្រទេសមីយ៉ាន់ម៉ាទេ"។
ទោះជាយ៉ាងណាម្ចាស់ផលិតកម្មអិល ឌី រូបនេះ មិនបានបញ្ជាក់ពីទំហំទុនដែលបានខាតបង់នោះទេ។ Sabay ក៏មិនទាន់អាចទាក់ទងលោក លៀក លីដា ដើម្បីសាកសួរបន្ថែមជុំវិញបញ្ហានេះដែរនៅព្រឹកថ្ងៃទី៣ ខែមីនា នេះ។ ប៉ុន្តែផលិតកម្ម អិល ឌី ត្រូវបានមហាជន ជាពិសេសសិល្បករ-សិល្បការិនី ទទួលស្គាល់ថាជាផលិតកម្មធំមួយដែលហ៊ានបោះទុនវិនិយោគ ឬផលិតរឿងខ្នាតធំជាច្រើនឆ្នាំមកហើយ៕