ចម្រៀង ៣បទចេញត្រៀមពិធីបុណ្យចូលឆ្នាំខ្មែរ ថតនៅទីតាំងតែមួយយ៉ាងស្រស់ស្អាត
- 2021-03-03 06:54:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចម្រៀង ៣បទចេញត្រៀមពិធីបុណ្យចូលឆ្នាំខ្មែរ ថតនៅទីតាំងតែមួយយ៉ាងស្រស់ស្អាត
ចន្លោះមិនឃើញ
ផលិតកម្មធំៗ រួមជាមួយតារាចម្រៀងជាច្រើនប្រចាំប្រទេសកម្ពុជា បានបញ្ចេញចម្រៀងជាចង្វាក់ប្រពៃណីខ្មែរពិរោះៗ ត្រៀមកំដរអារម្មណ៍បងប្អូនប្រជាពលរដ្ឋនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
ថ្មីៗនេះដែរគេក៏ឃើញមានចម្រៀងចំនួន ៣បទដែលទើបចេញដំណាលគ្នានៅក្នុងខែ កុម្ភៈ និងនៅដើមខែមីនា នេះ បានថតផ្ដិតយកទិដ្ឋភាពចេញពីទីតាំងតែមួយ ដែលបានបង្ហាញភាពស្រស់ស្អាត វាលស្រែ រួមជាមួយសំណង់ព្រះពុទ្ធសាសនាដ៏ធំមួយនៅកម្ពុជា ដែលស្ថិតនៅក្នុងវត្តមួយមានឈ្មោះថា វត្តទួលរាជា។
វត្តទួលរាជានេះ មានទីតាំងស្ថិតនៅចម្ងាយពីក្រុងតាខ្មៅប្រមាណជា ៣០គីឡូម៉ែត្រ ឆ្លងកាត់តាមស្ពានព្រែកសំរោងត្រើយខាងកើត នៅតាមផ្លូវជាជាប់មាត់ទន្លេរហូតដល់វត្ត ទួលរាជា នេះតែម្ដង។ មួយទៀអ្នកក៏អាចធ្វើដំណើរចេញពីក្រុងតាខ្មៅតាមផ្លូវជាតិលេខ ២១ ឆ្លងកាត់តាមស្រុកស្អាង ស្រុកកោះធំ និងបន្តឆ្លងកាត់តាមស្ពានកោះធំ រួចបកត្រគប់ក្រោយបន្តិច នេះអ្នកនឹងឃើញវត្ត ទួលរាជា។
និយាយពីបទចម្រៀង ៣បទដែលបានថតយកទិដ្ឋភាពពីរមណីយដ្ឋានបែបព្រះពុទ្ធសាសនាដែលបង្ហាញពីភាពស្រស់ស្អាតនេះវិញមាន ១.បទ អាមុំអូន របស់ផលិតកម្ម Galaxy Navatra ដែលច្រៀងដោយ ពូ ២. បទ ពូក្មួយចង់បានប្រពន្ធ ច្រៀងដោយ តារាជើងចាស់លោកពូ ព្រម្ម ម៉ាញ និង នេនទុំ ៣. បទ សម័យនេះក្រមុំឡេីងថ្លៃ ច្រៀងដោយ លោក លោក សេង វណ្ណៈ ហៅ Nak fake។
តោះមកស្ដាប់ចម្រៀងទាំង ៣បទខាងក្រោម និងទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតពីរមណីយដ្ឋានបែបព្រះពុទ្ធសាសនាវត្តទួលរាជា ខាងក្រោម៖
១.បទ អាមុំអូន របស់ផលិតកម្ម Galaxy Navatra ដែលច្រៀងដោយ ពូ
២. បទ ពូក្មួយចង់បានប្រពន្ធ ច្រៀងដោយ តារាជើងចាស់លោកពូ ព្រម្ម ម៉ាញ និង នេនទុំ
៣. បទ សម័យនេះក្រមុំឡេីងថ្លៃ ច្រៀងដោយ លោក លោក សេង វណ្ណៈ ហៅ Nak fake