អីយ៉ា! ស្ងាត់ៗក្រុមក្មេងខ្មែរ បញ្ចេញបទថ្មី ”ក្មេងខ្មែរ It’s Me” ឡូយកប់ហ្មង

  • 2021-03-03 08:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមតារាចម្រៀង Original Song ក្មេងខ្មែរ សុជាតិ និងពន្លឺ តែងតែបង្កើតស្នាដៃថ្មីៗល្អៗសម្រាប់ មហាជនហើយឃើញថាបទចម្រៀងនីមួយៗរបស់ក្រុមចម្រៀងនេះសុទ្ធសឹងតែបង្កប់អត្ថន័យល្អៗ និងបង្ហាញអំពីវប្បធម៌ខ្មែរជាដើម។

យ៉ាងណាមិញ បន្ទាប់ពីបទចម្រៀងថ្មីជាហូរហែមក ក្មេងខ្មែរ ទើបបានសហការផលិតបទថ្មីជាមួយ YT ដែលពួកគេបានបញ្ចេញជាវីដេអូបទចម្រៀងជាផ្លូវការកាលពីព្រឹកមិញនេះ ហើយបទចម្រៀងថ្មីមានចំណងជើងថា “ក្មេងខ្មែរ It’s Me” ហើយបទនេះមានចង្វាក់បែបញ៉ាក់កន្ត្រាក់លាយឡំភ្លេង Slow អារម្មណ៍។

បើក្រឡេកមកអត្ថន័យវិញ រៀបរាប់ពីស្នាដៃផ្សេងៗ ពួកគេធ្លាប់បានកសាងកន្លងមក ដែលបានលើកស្ទួយវិស័យចម្រៀងខ្មែរ និងបង្ហាញពីសិល្បៈវប្បធម៌នានា។ យ៉ាងណាមិញ MV បទចម្រៀងនេះក៏ឡូយមិនធម្មតាប៉ុន្មានដែរ ពោលគឺពិតជាទាក់ខ្លាំង ព្រោះក្នុងបទចម្រៀង ”ក្មេងខ្មែរ It’s Me” បានបង្ហាញរូបត្រជាក់ភ្នែកជាច្រើនបូករួមជាមួយនឹងធម្មជាតិ សត្វដំរី និងចម្លាក់ប្រាសាទនានា៕

តោះ! ចង់ដឹងថាបទ ”ក្មេងខ្មែរ It’s Me” ឡូយកម្រិតណាទស្សនាខាងក្រោម៖

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មាន

អត្ថបទ៖ Pich

អត្ថបទពេញនិយម
អត្ថបទថ្មី