កសិដ្ឋានគិរីសួគ៌ បរិច្ចាគទឹកដោះគោសុទ្ធ ជូនក្រុមគ្រូពេទ្យជួរមុខ ប្រយុទ្ធប្រឆាំងកូវីដ-១៩

  • 2021-03-03 09:34:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃ១ ខែមីនា កន្លងទៅ ក្រុមហ៊ុន Khmer Fresh Milk បាននាំយកទឹកដោះគោសុទ្ធ និងយ៉ាអួរគិរីសួគ៌ ទៅផ្ដល់ជូនក្រុមគ្រូពេទ្យ នៃ សមាគម គ្រូពេទ្យ ស្ម័គ្រចិត្ត យុវជន សម្ដេច តេជោ។

ការបរិច្ចាគនេះ គឺចំពេលដែលក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត យុវជន សម្ដេច តេជោ កំពុង មមាញឹក ធ្វើការយ៉ាងសស្រាក់សស្រាំ ទាំងយប់ថ្ងៃ ដើម្បី រួមគ្នា ប្រយុទ្ធ ប្រឆាំង នឹងជំងឺ កូវីដ១៩ ដែលបន្ត កើនឡើង ដោយសារ ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។

លោក គួច សុខ លី សហស្ថាបនិក ក្រុមហ៊ុន Khmer Fresh Milk បានលើកឡើងថា «យើងជាក្រុមហ៊ុនក្នុងស្រុកមួយចង់ចូលរួមមួយផ្នែកដើម្បីជាការលើកទឹកចិត្តទៅដល់គ្រូពេទ្យដែលគាត់ជាអ្នកជួរមុខដែលបានលះបង់ពេលវេលាច្រើនដើម្បីសង្គម និងប្រជាជនទាំងអស់ហើយក៏ជាការចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាយដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា។ យើងធ្វើទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន សំខាន់បំផុតគឺយើងត្រូវការការចូលរួមទាំងអស់គ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ»។

លោក គួច សុខ លី បន្តថា តាមគម្រោង គិរីសួគ៌ នឹងបរិច្ចាគ ទឹកដោះគោចំណុះ២លីត្រចំនួន ៣៥០ដប និងយ៉ាអួ ១៥កេស មួយថ្ងៃរយៈពេល១សប្តាហ៍ដោយគិតចាប់ពីថ្ងៃ១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ នេះជាជំហានដំបូង បើមានតម្រូវបន្ថែមខាងយើងនឹងគិតគូរបរិច្ចាគបន្ថែម។

គួរដឹងផងដែរថា ទឹកដោះគោសុទ្ធ និងយ៉ាអួគិរីសួគ៌ ផលិតចេញពីកសិដ្ឋានគិរីសួគ៌ ដែលលាតសន្ធឹងលើផ្ទៃដី ៣០០ហិចតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ។ កសិដ្ឋាន បាននាំចូលប្រភេទគោយកទឹកដោះល្អបំផុតពីប្រទេសអូស្រ្ដាលី និងបានប្រើប្រាស់បច្ចេកទេសទំនើបចុងក្រោយបំផុត រួមនឹងអ្នកជំនាញពីអុីស្រាអែល ដែលជាប្រទេសជំនាញខាងផលិតទឹកដោះគោ ដើម្បីធានាបាននូវរសជាតិ គុណភាព និងទំនុកចិត្តពីអ្នកទទួលទាន។

ដោយមានការគាំទ្រដ៏លើសលុប ទឹកដោះគោសុទ្ធ និងយ៉ាអួគិរីសួគ៌ បានពង្រីក ការ លក់ នៅ តាម ផ្សារ ទំនើបជាច្រើន ជាបន្តបន្ទាប់។ ក្រុមហ៊ុន ក៏មានសេវាកម្មដឹកជញ្ចូនដល់ផ្ទះតាមរយៈ tolonton.com & Nham24 Fresh ផងដែរ។

សំរាប់ព័ត៌មានបន្ថែម អ្នកអាចទាក់ទង ០៧០ ៤៣៣ ៥៥៥ ជារៀងរាល់ម៉ោងធ្វើការ ឬក៏ទាក់ទងមកទំព័រហ្វេសបុក Kirisu Farm

អត្ថបទ៖ សុខហេង