ក្រសួង​សុខាភិបាល​បង្កើត App ចុះ​ឈ្មោះ​សម្រាប់​ចាក់​វ៉ាក់សាំង​ហើយ

  • 2021-03-03 12:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សុខាភិបាល​ នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ បាន​ប្រកាស​ពី​ការ​បង្កើត​កម្មវិធី​​ទូរស័ព្ទ សម្រាប់​ចុះ​ឈ្មោះ​ ដើម្បី​ចាក់​វ៉ាក់សាំង​កូវីដ-១៩។

App នោះ​មាន​ឈ្មោះ KhmerVacc ដែល​នឹង​មាន​នៅ​លើ​ App Store សម្រាប់​ទូរស័ព្ទ ឬ ឧបករណ៍​ក្រុមហ៊ុន Apple និង PlayStore សម្រាប់​ទូរស័ព្ទ/ ឧបករណ៍​ណា​ប្រើ Android។ យ៉ាងណាមិញ សម្រាប់​ពេល​នេះ យើង​អាច​ចុះ​ឈ្មោះ​បាន​នៅ​លើ​ទំព័រ៖ https://cambodia-vaccine.gov.kh ចាប់​ពី​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំ២០២១​នេះ។

បើ​តាម​ក្រសួង​សុខាភិបាល នៅ​ពេល​ដែល​យើង​ចុះ​ឈ្មោះ​នៅ​តាម​ប្រព័ន្ធ​អនឡាញ​នេះ​បាន​ជោគជ័យ​ ខាង​ក្រសួង​នឹង​ជូន​ដំណឹង​អំពី​ពេលវេលា និង​ទីកន្លែង​សម្រាប់​ចាក់​វ៉ាក់សាំង​នៅ​ពេល​ណា​មួយ តាម​រយៈ​ការ​បញ្ជូន​សារ​ Notification របស់​កម្មវិធី។

ក្រសួង​បាន​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​បងប្អូន​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង បងប្អូន​ត្រូវ​ចុះ​ឈ្មោះ​តាម​កម្មវិធី​នេះ​ជា​មុន​សិន៕

អត្ថបទ៖ ហ៊ីម រស្មី