Rakitic៖ ខ្ញុំបានឈ្នះពានមួយ ដែល Messi មិនដែលឈ្នះ
- 2021-03-04 12:15:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rakitic៖ ខ្ញុំបានឈ្នះពានមួយ ដែល Messi មិនដែលឈ្នះ
ចន្លោះមិនឃើញ
ខ្សែបម្រើក្រូអាតកីឡាករ Ivan Rakitic បានទម្លាយប្រាប់ទូរទស្សន៍ La Liga កាលពីពេលថ្មីៗនេះថា ខ្លួនបានឌឺដងកំប្លែងលេងជាមួយ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ថា Messi អត់ដែលឈ្នះពាន UEFA Europa League នោះទេ។
កីឡាកររូបនេះបាននិយាយថា៖ " ខ្ញុំបាននិយាយជាមួយ Messi ថា ' សម្លាញ់ឯងឈ្នះទាំងអស់ ហើយព្រមទាំងបានស៊ុតច្រើនគ្រាប់ទាំងអស់ ' តែខ្ញុំបានប្រាប់គេថា ខ្ញុំបានឈ្នះពានមួយ ដែលគេមិនធ្លាប់បានឈ្នះ " ។
Rakitic បានដាក់មួយឃ្លាថា " Messi មិនដែលឈ្នះ Europa League នោះទេ " ។
Rakitic កំពុងតែលេងនៅ Sevilla ក្រោយរួមរស់នៅ Barcelona ជាង ៦ឆ្នាំ។ ទោះជាលេងខុសក្លឹបគ្នាយ៉ាងណាក៏ដោយ ក៏កីឡាករទាំងពីរនៅតែទាក់ទងជាមួយគ្នាដដែល។
Barcelona ធ្លាប់ឈ្នះពានកំពូលៗជាច្រើនមែន តែមិនដែលឈ្នះពាន UEFA Europa League ទេក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប ខណៈក្លឹប Sevilla វិញឈ្នះពានលំដាប់ទី២ អឺរ៉ុបមួយនេះរាងញឹកណាស់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ៕