ធ្លាក់ថ្លៃហើយ! នេះតម្លៃ Honda Dream 2021 កំពុងលក់តាមហាង

  • 2021-03-05 01:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Dream ឬ​អាសង់​ស៊េរី​ឆ្នាំ២០២១ ជាម៉ូតូ​មាន​រូបរាង​មិន​ខុស​ពី​ស៊េរី​មុន​ៗ នៅ​តែ​​បំពាក់​មក​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ ប្រើ​ចង្កឹះ​លេខ​ ៤ វគ្គដដែល។

Dream ២០២១ ដែល​បាន​ចេញ​យូខែ​មក​ហើយ​ដែរ​នោះ នៅតាមហាង​​បាន​ប្រាប់​ថា​ដល់​ស៊េរី​នេះ​អ្នកទិញ​មិន​ចាំ​គិតគូរ​ច្រើន​ឡើយ ដោយ​សារ​ម៉ាស៊ីន​រូប​រាង​ផលិត​មក​ពេញ​ឆ្នាំ​ហើយ មើល​តែ​ពណ៌ និង​តម្លៃ​ត្រូវ​គ្នា​អូស​ចេញ​វឹង​តែ​ម្ដង។

មក​ដល់​ទីផ្សារ​នៅ​ខ្មែរ​ថ្ងៃ​ដំបូងតម្លៃ​ជិត ៣ពាន់ដុល្លារ​អាសង់​ស៊េរី​ឆ្នាំ ២០២១ ឥឡូវ​នេះតាម​ប្រភព​ពី​ហាង​នៅ​ម្ដុំ​គិរីរម្យ​បាន​ប្រាប់​ថា មាន​ការ​ប្រែប្រួល​តម្លៃ​នៅជាង ២ ៤០០ដុល្លារប៉ុណ្ណេះ (តម្លៃអាច​ខុស​គ្នា​តិច​តួច​នៅ​តាម​ហាង)។

ត្បិត​ថា​ម៉ូតូ Honda Dream ២០២១ ថ្មីនេះ ​មិន​មាន​ការ​កែ​ប្រែ​រូប​រាងនោះទេ ប៉ុន្តែ​ក្រុម​ហ៊ុនបាន​បញ្ចេញ​តែម​ថ្មី​មាន​លក្ខណៈ​ប្លែក និង​មាន​ឡូហ្គូអក្សរ Dream ពណ៌​មាស​ផុស​ចេញ​មក​ច្បាស់ៗ​ជា​ង​ស៊េរីមុនៗ ជាមួយនឹង​ជម្រើស​ពណ៌​ ៣ គឺ ខ្មៅ ក្រហម និង ស៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម