KBS2 សម្រេចដកតួ Ji Soo ចេញពីរឿង និងជំនួសដោយ In Woo វិញ ក្រោយមានរឿងកើតឡើង

  • 2021-03-05 01:32:03
  • ចំនួនមតិ 4 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

មាន​សេចក្ដីរាយការណ៍មក​ថា​ តារាសម្ដែង​ Na In Woo នឹងត្រូវ​ជំនួស​តំណែង​តួ​របស់ Ji Soo ក្នុង​រឿង «River Where the Moon Roses» របស់ប៉ុស្តិ៍ KBS2 ស្របពេល​រឿង​រ៉ាវ​ហិង្សា​របស់​ Ji Soo ផ្ទុះឡើង​កាលពីពេល​ថ្មី។

Na In Woo
Ji Soo

បើយោង​តាម​សេចក្ដី​បញ្ជាក់​ពីវិបសាយ Osen តារាសម្ដែង​ Na In Woo នឹងត្រូង​គ្រង​តំណែង​តួ​របស់ Ji Soo ក្នុង​រឿង​ថ្មី​នេះ​ ក្រោយពី​គ្រប់គ្នា​បាន​ឃើញ​ស្នាដៃ​សម្ដែង​យ៉ាង​អស្ចារ្យ​របស់​លោក​ក្នុង​រឿង «Mr. Queen» កាលពីពេល​ថ្មីៗ។ ជាការពិតKBS2 បាន​បើក​កិច្ចប្រជុំ​មួយ​ ពិភាក្សា​ពី​ការ​ដក​តួ​របស់ Ji Soo ចេញ​ និង​ស្វែង​រក​តួ​ថ្មី​ ដោយសារ​តែ​ព័ត៌មាន​ហិង្សា​កាលពី​នៅ​រៀន​របស់​តារា​ប្រុស​រូប​នេះ​ ផ្ទុះ​កក្រើក​សុសសាយ និង​អាច​ជះ​ឥទ្ធិពល​មិនល្អ​ដល់​គ្រប់ការងារ​របស់លោក។

Ji Soo ក្នុង​រឿង «River Where The Moon Rises»

ទោះ​ជា​យ៉ាង​ណា​ រឿង​ថ្មី​នេះ​ បាន​ថត​ចប់​ខ្ទង់ ៩៥ភាគរយ​ហើយ​ ហើយពេល​នេះ​ក្រុមការងារ​ក៏​កំពុង​គិតគូរគ្នា​ជា​បន្ត​ ថា​គួរ​ទុក​វគ្គ​ដែល​មាន​ Ji Soo ឬ​សម្រេច​ថត​វគ្គទាំងនោះ​ជា​ថ្មី? ជាមួយ​នឹង​បញ្ហា​នេះ KBS2 នឹង​ជម្រាប​ជូន​ដំណឹង​ថ្មីៗ​ជា​បន្តទៀតនៅ​ពេល​ខាងមុខ៕

Na In Woo ក្នុងរឿង «Mr. Queen»

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម