​មិន​ដែល​មាន​១២៩​ឆ្នាំ​មក​ហើយ​ Liverpool ​ចាញ់​ក្នុង​ដី​៥​ប្រកួត​ជាប់​គ្នា

  • 2021-03-05 01:33:52
  • ចំនួនមតិ 38 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ


​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Chelsea ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​កាល​ពី​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ Chelsea ​បាន​បើក​ការ​នាំ​មុខ​លើ​ក្រុម Liverpool ​មុន​នៅ​នាទី​៤២ ​ចុង​តង់​ទី​១ ​ហើយ​១​គ្រាប់​នេះ​ដែរ​គឺ​ជា​គ្រាប់​បាល់​ជ័យជម្នះ​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង។ ​នេះ​ជា​បរាជ័យ​ទី​៥​ហើយ​ក្នុង​ដី​របស់​ក្រុម Liverpool ​ហើយ​ក៏​ជា​ការ​ចាញ់​ជាប់​ៗ​គ្នា​មិន​ដែល​មាន​ក្នុង​រយៈ​ពេល​១២៩​ឆ្នាំ​មក​ហើយ​ដែរ​នា​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​នេះ​។

​ដោយ​ឡែក​បើ​ងាក​ទៅ​មើល​តារាង Premier League ​វិញ ​ក្រុម Liverpool ​ធ្លាក់​ដល់​លេខ​៧​ហើយ ​ដោយ​មាន​៤៣​ពិន្ទុ ​ស្រប​ពេល​ក្រុម Chelsea ​វិញ​មាន​៤៧​ពិន្ទុ​នៅ​លេខ​រៀង​ទី​៤៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម