យុវតីមីយ៉ាន់ម៉ា សម្រស់ស្រស់ស្អាតមិនចាញ់តារា ស្លាប់ក្នុងបាតុកម្មយ៉ាងតក់ស្លុត

  • 2021-03-05 03:12:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតីម្នាក់មានឈ្មោះ Kyal Sin អាយុ ១៩ឆ្នាំបានស្លាប់ក្នុងបាតុកម្មប្រឆាំងនឹងរបបយោធាកាលពីថ្ងៃពុធកន្លងទៅ។ ប្រជាជនមីយ៉ាន់ម៉ា បានផ្តល់ងារឲ្យនាងថា "វីរនារី" ។

មានសម្រស់ស្រស់ស្អាតមិនចាញ់តារា យុវតី Kyal Sin បានចួលរួមក្នុងបាតុកម្មជាមួយនឹងបាតុករជាច្រើននាក់ផ្សេងទៀ់តនៅទីក្រុង Mandalay ។ នាងបានពាក់អាវដែលមានសំណេរថា "គ្រប់យ៉ាងនឹងត្រលប់ទៅរកភាពល្អប្រសើរវិញ" នៅលើខ្លួននៅពេលចូលរួមព្រឹត្តិការណ៍កាលពីថ្ងៃពុធដែលបណ្តាលឲ្យនាងស្លាប់បាត់បង់ជីវិត ។ យុវតីរូបនេះត្រូវបានកងកម្លាំងប៉ូលិស បាញ់ចំក្បាលស្លាប់យ៉ាងរន្ធត់។

បើតាមការឲ្យដឹងពីមិត្តរបស់នាងដែលបានចូលរួមក្នុងបាតុកម្មនេះដែរ ឲ្យដឹងថា Kyal Sin ជានារីដែលស្រលាញ់ក្រុមគ្រួសាររបស់នាងខ្លាំងណាស់ ចំណែកគ្រួសាររបស់នាងក៏ស្រលាញ់នាងខ្លាំងដែរ។ ឪពុករបស់យុវតីរូបនេះខូចចិត្តជាខ្លាំង ត្បិតអីបានបាត់បង់កូនស្រីដែលលោកមិនទាន់បានត្រៀមចិត្តទទួលយកបាន។

យុវតី Kyal Sin ជាមនុស្សម្នាក់ក្នុងចំណោម ៣៨នាក់ផ្សេងទៀតដែលត្រួវបានសម្លាប់ក្នុងបាតុកម្មកាលពីថ្ងៃពុធ ។ មកទល់ពេលនេះរបបយោធានៅតែបន្តបង្ក្រាបក្រុមបាតុករមិនសំចៃដៃ ខណៈចំនួនអ្នកស្លាប់កើនឡើងដល់៥៤នាក់៕

ប្រភព៖ BBC   ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ