ស្ដែង Mane ត្រូវ​កីឡាករ Chelsea រុញ ហើយ​ទាត់​មួយ​បាល់​ចូល​មុខ​ទៀត

  • 2021-03-05 03:27:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mateo Kovacic និង Sadio Mane បាន​ប៉ះ​ទង្គិច​គ្នា​បន្តិចបន្តួច អំឡុង​ពេល​ជ័យជម្នះ Chelsea នៅ​ទឹក​ដី​របស់ Liverpool ក្រោយ​មាន​ការ​ទាត់​បាល់​ប៉ះ​មុខ។

តោខៀវ​ពេល​នេះ​បាន​ឡើង​មក​កាន់​លេខ​៤​នៃ​តារាង​ពិន្ទុ​ Premier League ក្រោយ​ឈ្នះ​ហង្សក្រហម ១-០ នៅ​កីឡដ្ឋាន Anfield។ អំឡុង​ពេល​ប្រកួត Antonio Rudiger របស់ Chelsea បាន​រុញ Mane ឲ្យ​ដួល បន្ទាប់​មក Kovacic បាន​ទាត់​បាល់​បន្ថែម​មួយ​ជើង​ចំ​មុខ​កីឡាករ​សញ្ជាតិ​សេណេហ្គាល់។

Mane ក៏​បង្ហាញ​ក្ដី​មិន​សប្បាយ​ចិត្ត​ ងើប​ឡើង​​បុក​ទ្រូង​គ្នា​ជាមួយ Kovacic។ តែ​ដោយ​មាន​ការ​និយាយ​សម្រួល​គ្នា​និង​ចេះ​សម្រួល​អារម្មណ៍ Mane បាន​ញញឹម​ដើរ​ចេញ​មិន​តវ៉ា​ច្រើន​ឡើយ។ មួយ​គ្រាប់​ជ័យជម្នះ​របស់ Chelsea ធ្វើ​បាន​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ Mason Mount។

ក្រោយ​បញ្ចប់​ការ​ប្រកួត​លោក Thomas Tuchel បាន​និយាយ​ថា ក្រុម​លេង​ជាមួយ​ភាព​ក្លាហាន និង​គ្រប់គ្រង​បាល់​ល្អ។ វា​គឺ​ជា​ការ​លេង​ជា​ក្រុម​ដ៏​ល្អ។ ជ័យជម្នះ​នេះ​ក្រុម​សម​នឹង​ទទួល​បាន៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ