កម្មវិធី iOS និង Android រាប់ពាន់ស្រាប់តែលេចធ្លាយទិន្នន័យអ្នកប្រើ ព្រោះហេតុផលសំខាន់មួយ

  • 2021-03-05 04:43:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានកម្មវិធីលើ Andorid និង iOS រាប់ពាន់ កំពុងលេចធ្លាយទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ ដូចជាលេខសម្ងាត់ និងរបាយការណ៍សុខភាពរបស់ពួកគេ បណ្ដាលឱ្យអ្នកវាយប្រហារ (Hacker) អាចប្រើប្រាស់ទិន្នន័យទាំងនោះបានផងដែរ។ នេះបើយោងទៅតាមការស្រាវជ្រាវរបស់ ក្រុមហ៊ុនសន្តិសុខទូរសព្ទចល័ត Zimperium។

ប្រភពដដែលបន្ថែមទៀតថា ពួកគេបានធ្វើការវិភាគទៅលើ ១,៣លានកម្មវិធី ដោយក្នុងមានកម្មវិធី Android ចំនួន ៨៤០០០ និង iOS ចំនួន ៤៧០០០ បានប្រើសេវាកម្មផ្ទុកទិន្នន័យ cloud ជាសាធារណៈរបស់ Amazon Web Services, Google Cloud និង Microsoft Azure។ ក្នុងនោះផងដែរ មានកម្មវិធីប្រមាណ ១៤% មានបញ្ហាបច្ចេកទេសក្នុងការ configure សេវាកម្មផ្ទុកទិន្នន័យ cloud បណ្ដាលឱ្យមានការលេចធ្លាយទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់។

គួរដឹងថា មិនមានវិធីអាចឱ្យអ្នកប្រើប្រាស់ខ្លួនដឹងថា ព័ត៌មានរបស់ពួកគេត្រូវបានលេចធ្លាយព្រោះតែប្រើសេវាកម្ម cloud សាធារណៈនោះទេ។ ចំណែកឯកម្មវិធីដែលបានលេចធ្លាយទិន្នន័យទាំងនោះ ក៏មិនទាន់បង្ហាញជាឈ្មោះច្បាស់ៗនៅឡើយ ប៉ុន្ដែប្រភពខាងលើគ្រាន់តែបង្ហើប មានកម្មវិធីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងកម្មវិធីទាក់ទងនឹងវិស័យវេជ្ជសាស្រ្តមួយចំនួនដែលមានបញ្ហានេះ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ កុសល