ជួយអបអរ! សៀង ចន្ធា ឈ្នះពានគ្រាប់បាល់ល្អជាងគេប្រចាំឆ្នាំ២០២០

  • 2021-03-05 06:53:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បានក្លាយជាម្ចាស់ពានរង្វាន់ «គ្រាប់បាល់ល្អជាងគេប្រចាំ​ឆ្នាំ​២០​២០​​» ដែលពាននេះផ្ដល់ជូនដោយក្លឹបបឹងកេតផ្ទាល់ ក្នុងវិធីបើករដូវកាលថ្មីក្លឹបបឹងកេតឆ្នាំ២០២១​​។

គ្រាប់ជួយឱ្យចន្ធាឈ្នះពានរង្វាន់នេះ គឺជាគ្រាប់ដែលគេស៊ុតជើងឆ្វេងបញ្ចូលទីក្លឹបព្រះខ័នរាជស្វាយរៀង ក្រោយទទួលបាល់ពីកីឡាករ ម៉ាត់ នូរុណ នៅកីឡដ្ឋាន Cambodia AirWay។

ក្នុងរដូវកាលឆ្នាំ២០២០ សៀង ចន្ធា ជាខ្សែប្រយុទ្ធវ័យក្មេងឆ្នើមមួយរូប។ គេរកបាន៩គ្រាប់ និងបានជួយឱ្យក្លឹបនាគខៀវលើកពានលីគកំពូលកម្ពុជាថែមទៀតផង។

គួរបញ្ជាក់ថា កម្មវិធីបើករដូវកាលថ្មីក្លឹបបឹងកេតឆ្នាំ២០២១នៅបឹងស្នោរ គឺបឹងកេតបានផ្ដល់ពានរង្វាន់ជាច្រើនដល់កីឡាករ និងបណ្ដាអ្នកគាំទ្រ។ ក្រៅពីចន្ធា ខ្សែបម្រើសញ្ជាតិជប៉ុន Mizuno Hikaru ឈ្នះបានពានរង្វាន់កីឡាករល្អជាងគេប្រចាំឆ្នាំ២០២០សម្រាប់ក្រុមបឹងកេត៕

អត្ថបទ៖ អ៊ុំ សុភក្តិ