ព្រោះ​ចំណុច​នេះ​ទើប​ ម៉េង​ហ៊ួង គិត​ថា វ៉ា បាំង​ល្អ​ជាង​ សុវណ្ណរាជ

  • 2021-03-05 07:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ធី ម៉េង​ហ៊ួង របស់​​ក្រសួង​មហាផ្ទៃ ​បាន​គិត​ថា​ស្មាត់​ស្ដាំ​ជំនាញ​បោក រស់ ហាន់​វ៉ា បាំង​ល្អ​ជាង​​ សុវណ្ណរាជ ​ដោយ​សារ​គេ​គិត​ទៅ​លើ​ចំណុច​សំខាន់​​មួយ​។

ធី ម៉េង​ហ៊ួង​

​ជើង​ខ្លាំង​ជំនាញ​វ៉ៃ​ខ្លាំង​វ័យ​១៩​ឆ្នាំ​ខាង​លើ​បាន​និយាយ​ថា «សម្រាប់​ខ្ញុំ! បង​វ៉ា គាត់​បាំង​ល្អ​ជាង​​ ពី​ព្រោះ​គាត់​លោត​ដល់​ជាង​ គាត់​ចាប់​​លើ​​ដល់​ជាង។ បើ​បង​រាជ ចាប់​ក្រោម​ល្អ​ដូច​គ្នា ប៉ុន្តែ​ចាប់​លើ​ស្ទើរ​បន្តិច ព្រោះ​គាត់​លោត​ស្ទើរ​ជាង​បង​វ៉ា »។

​យ៉ាង​ណា​នេះ​គ្រាន់​តែ​ជា​ការ​យល់​​​ឃើញ​របស់​​ស្មាត់​ស្ដាំ​វ័យ​ក្មេង​​មួយ​រូប​ប៉ុណ្ណោះ។ ម៉េង​ហ៊ួង បាន​បន្ថែម​ទៀត​ថា ក្រោយ​ធ្លាប់​ប៉ះ​អ្នក​ទាំង​ពីរ​គេ​មើល​ឃើញ​ថា ​អ្នក​ដែល​បាំង​គេ​ជាប់​ច្រើន​ជាង​គឺ វ៉ា ​ដោយ​ក្នុង​មួយ​សិត​ជាប់​​ ៣ ទៅ​៤ បាល់ ហើយ​ទូល​​២​ឬ​៣​បាល់​​។ បើ​​ សុវណ្ណរាជ ជាប់​បាំង ២ ទៅ​ ៣ បាល់ ហើយ​ទូល​បាំង​២ ឬ ៣ បាល់​ដូច​គ្នា​ ៕

រូប​ថត៖ អង្គរក្ស

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​