កូនស្រីលោកវេជ្ជបណ្ឌិត នៅស្រុកពាមរក៍ ចេញមុខអះអាងបែបនេះ ក្រោយឪពុកខ្លួនរកឃើញផ្ទុកកូវីដ-១៩

  • 2021-03-07 09:16:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ៧ មីនា ២០២១ នេះ បានឱ្យដឹងថា មានបុរសម្នាក់វ័យ ៥០ ឆ្នាំ មានអាសយដ្ឋាននៅភូមិ ៣ ឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង រកឃើញមានវិជ្ជមានកូវីដ ១៩ ក្នុងចំណោម អ្នកវិជ្ជមានទាំង ៣១ នាក់ឆ្លងក្នងសហគមន៍ សម្រាប់ថ្ងៃទី ៧ មីនា ២០២១ ។

បុរសរូបនេះ ជាអ្នកជំងឺកូវីដ ១៩ ដំបូងបង្អស់ដែលត្រូវបានរកឃើញមានវិជ្ជមានកូវីដ ១៩ នៅក្នុងខេត្តព្រៃវែង ហើយរូបលោកជាវេជ្ជបណ្ឌិតមួយរូប មានគ្លីនីកព្យាបាលអ្នកជំងឺនៅទីតាំងខាងលើផងដែរ ។

ដោយឡែកក្រោយការប្រកាសរបស់ក្រសួងសុខាភិបាល មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន នាំគ្នាចែករំលែកនូវវីដេអូមួយដែលបង្ហាញសកម្មភាពលោកវេជ្ជបណ្ឌិតច្រៀងខារ៉ាអូខេ ។ ដើម្បីបកស្រាយជុំវិញរឿងនេះ កូនស្រីរបស់បុរសខាងលើ បានធ្វើការអះអាងដូចខាងក្រោមនេះ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ So Phornnary ។

សូមអានខ្លឹមសារដូចខាងក្រោមនេះ៖

អត្ថបទ៖ ច័ន្ទ ដារ៉ាឫទ្ធិ