មិនដែលដឹងថា តារាថៃទាំងនេះ​សុទ្ធតែជាអ្នកជិតខាង ភូមិផងរបងជាមួយគ្នាសោះ

  • 2021-03-10 02:24:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរង្វង់សិល្បៈ សម្បូរទៅដោយរឿងចៃដន្យជា​ច្រើន​ដែល​កម្រ​មាន​អ្នក​ដឹង ប៉ុន្តែពេល​តារាៗបង្ហើបម្ដងៗ វាបានក្លាយទៅជាអ្វី​ដែលគួរ​ឲ្យចាប់អារម្មណ៍សម្រាប់អ្នក​គាំទ្រ។

ងាកចូល​តារាប្រុសស្រី​ខាងក្រោម គ្រប់គ្នា​សុទ្ធ​តែស្គាល់ច្បាស់ថា​ជា​តារាល្បី ស្ថិតនៅលំដាប់កំពូល​ប្រចាំប្រទេស​ថៃ ហើយអ្វី​ដែល​គួរ​ឲ្យភ្ញាក់​ផ្អើល គឺ​ថាពួកគេ​សុទ្ធ​តែ​ជា​អ្នក​ជិតខាង​នឹងគ្នា។

១. Nadech Kugimiya និង Weir Sukollawat

កាលពីពេល​ដែល​ Nadech រស់នៅខេត្ត Khon Kaen ផ្ទះ​របស់​លោក​គឹនៅជិត​នឹង​ផ្ទះ​របស់រៀមច្បង Weir Sukollawat។ នេះ​ក៏អាច​ជា​មូលហេតុ​មួយ​ដែល​នាំឲ្យ​អ្នកចាត់ការ A Supachai ជួប Nadech ដោយចៃដន្យ ពេល​លោកទៅលេងខេត្តនេះ ស្របពេល​ ពេល​នោះ អ្នកចាត់ការ A គឺជា​អ្នក​ចាត់ការ​ផ្ទាល់របស់ Weir Sukollawat។

២. Mik Thongraya និង Thisa Varitthisa

ជាការពិត Mik និង Thisa បាន​រួមការងារជាមួយ​គ្នា​ក្នុង​រឿង​ថ្មី «Sai Leurd Song Huajai» ហើយតើអ្នក​ដឹងទេ? អ្នក​ទាំង ២​គឺជា​អ្នក​ជិតខាងនឹងគ្នាទៀតផង។

៣. Ananda Everingham និង Louis Scott Louis Scott បាននិយាយថា លោកបាន​ទៅ​លេង​ផ្ទះ​របស់ Ananda នៅឈៀងម៉ៃ ហើយដោយសារពេញ​ចិត្តនឹង​ទេសភាព ព្រមទាំងអាកាសធាតុ​នៅទីនោះផង Louis ក៏សម្រេចចិត្តទិញ​ផ្ទះ​មួយខ្នងនៅ​ជិត Ananda ក្នុង​តម្លៃ​១០លានបាត (ខ្ទង់ ៣២៥ ០០០ដុល្លារ)៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម