ល្បីថា ភាពយន្តភាគថៃ ៤រឿងនឹង​បញ្ចាំងឆាប់ៗក្នុង​ឆ្នាំ​នេះ

  • 2021-03-12 02:21:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តថៃ​ជា​ច្រើន​បាន​ធ្វើ​ឲ្យអ្នក​ទស្សនាទន្ទឹង​រង់ចាំ​ទស្សនា​បំផុត តាំង​ពី​ធ្លាយ​ដំណឹងមក ពោល​គឺ​អំឡុងឆ្នាំ ២០១៩-២០២០ ប៉ុន្តែពេល​នេះ​ឈាន​ចូល​ដល់​ឆ្នាំ ២០២១ ហើយ ក៏ជា​ពេល​ដែល​រឿង​ខ្លះ​ដល់ពេល​ត្រូវ​បញ្ចាំង​ដូចគ្នា។

បើ​តាម​ការបង្ហើប​របស់​ប្រភពខាងក្នុង​វិស័យ​ភាពយន្ត​ថៃ បាន​ឲ្យ​ដឹង​ថា​ ភាពយន្ត​ភាគ ៤រឿង​សម្ដែង​ដោយ​តារា​ល្បីៗ ដែល​ប្រិយមិត្តរង់ចាំ​យ៉ាង​អន្ទះសារ​ បន់​ឲ្យ​ដល់​ថ្ងៃ​បញ្ចាំង​នោះ ពេល​នេះ​មាន​ព័ត៌មាន​ថា​ នឹង​ចាក់​ផ្សាយជា​ផ្លូវការ​នៅឆមាសទី ២​នៃឆ្នាំ ២០២១។

១. «Sroi Sabunga»

ភាពយន្តភាគ​សម្ដែង​ដោយ​ Nine Naphat និង Baifern Pimchanok នេះ​ចាប់​ផ្ដើម​ថត​តាំងពី​ខែមីនា ឆ្នាំ ២០២០។

២. រឿង «Bad Romeo»

ការងាររួមគ្នា​របស់ Mario Maurer និង Yaya Urassaya មួយ​នេះ​ក៏​ចាប់​ផ្ដើម​ថត​មកជាយូរ​ហើយដែរ ហើយល្បី​ថា​គ្រោង​នឹងថត​បញ្ចប់​ចប់​សព្វគ្រប់​នៅពាក់កណ្ដាលឆ្នាំ ២០២១ ក៏ដូចជា​ត្រៀម​ចេញ​ផ្សាយ​ឆាប់ៗ។

៣. រឿង «Dare to Love: Hai Ruk Pipaksa»

ភាពយន្ត​មួយ​នេះក៏សម្បូរ​អ្នកចង់​តាមដាន​ដែរ ព្រោះ​ជា​រឿង​ភាគ​បែប​ស្នេហាខុសជំនាន់ សម្ដែង​ដោយ​ Bella Ranee និង​ Peak Kongthep។

៤. រឿង «Ruk Nirun Juntra»

តារាសម្ដែង​ Ken Theeradeth និង Ice Preechaya ចាប់ដៃគូជា​តួ​ឯក​ប្រុស​ស្រី​ក្នុង​រឿងភាគ​ថ្មី​នេះ​ជា​លើក​ដំបូង ហើយ​ក៏បាន​ថត​ចប់ជា​ស្ថាពរ​កាលពី​ខែធ្នូ ឆ្នាំ២០២០មកម្ល៉េះ រង់ចាំ​តែ​ថ្ងៃ​ចាក់​បញ្ចាំង​ប៉ុណ្ណោះ៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី