ណាក់ ស្រីណា ថា​នាង​ក្តុកក្ដួលណាស់ ពេលឃើញ និសា លើកដៃលាសាច់​ញាតិ​ទៅ​ព្យាបាលជំងឺ

  • 2021-03-12 07:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រី ណាក់ ស្រីណា បាន​បង្ហាញអារម្មណ៍ខ្លោចចិត្ត ខណៈដែលឃើញអ្នកនាង សុគន្ធ និសា ដែល​នាង​ចាត់​​ទុកដូចបងស្រីត្រូវបានឡានពេទ្យមកទទួលដល់មុខផ្ទះ ហើយនាងលើកដៃលា គ្រួសារទៅព្យាបាលជំងឺកូវីដ-១៩ គួរឱ្យស្រណោះ។

ជារឿយៗតារាទាំងពីរដួងនេះមានភាពស្និទ្ធស្នាលជាមួយគ្នាយ៉ាង ខ្លាំង បើទោះជាពួកគេមិនជាប់សាច់ឈាមគ្នាក៏ដោយ ហើយអ្នកទាំងតែងតែបង្ហាញសកម្មភាពជាច្រើន រួមគ្នាមិនថាទៅដំណើរកម្សាន្ត ឬទៅណានោះទេ គឺតែងលេចមុខអ្នកទាំងពីរនៅជាមួយគ្នាជានិច្ច។

ដោយសារតែមនោសញ្ចេតនាស្រលាញ់គ្នាជ្រាលជ្រៅបែបនេះទើបធ្វើឱ្យ ណាក់ ស្រីណា ទប់អារម្មណ៍ មិនបានស្ទើរតែស្រក់ទឹកភ្នែកពេលឃើញ និសា លើកដៃលាអ្នកផ្ទះទៅព្យាបាលជំងឺ។ ណាក់ ស្រីណា បានរៀបរាប់ក្នុងបណ្ដាញសង្គមនាងថា” ពេលបងលើដៃ Bye Bye ទឹកភ្នែកប្អូនស្ទើរតែខ្ចាយចេញមក ក្រៅ នេះជារសជាតិជីវិតថ្មីនៃពួកយើង ប៉ុន្តែយ៉ាងណាបងស្រីនៅតែរឹងហានក្លា និងមានស្មារតីរឹងមាំជា និច្ច”។

យ៉ាងណាមិញពេលនេះអ្នកនាង សុគន្ធ និសា បានសម្រាកព្យាបាលត្រឹមត្រូវតាមការណែនាំគ្រូពេទ្យ ជំនាញហើយដែរ ដោយឡែកសុខភាពរបស់នាងក៏មានភាពធូស្បើយច្រើនណាស់បន្ទាប់ពីនាងបង្ហោះ រូបភាពភ្ជាប់ជាមួយពាក្យ ពេចន៍បញ្ជាក់ពីសុខទុករបស់នាងទៅកាន់មហាជនអ្នកគាំទ្រ៕

អត្ថបទ៖ Pav SreyPich