សំណេរកូនប្រុសច្បងវ័យ១៦ឆ្នាំ រៀបរាប់រឿងរ៉ាវដ៏រំជួលចិត្ត នៅពីក្រោយការស្លាប់របស់ឪពុក
- 2021-03-13 09:35:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំណេរកូនប្រុសច្បងវ័យ១៦ឆ្នាំ រៀបរាប់រឿងរ៉ាវដ៏រំជួលចិត្ត នៅពីក្រោយការស្លាប់របស់ឪពុក
ចន្លោះមិនឃើញ
ទឹកភ្នែកស្រក់ចុះដោយមិនដឹងខ្លួន ព្រោះតែក្ដីរំជួលចិត្ត សែននឹកអាណិត ចំពោះគ្រួសារអ្នកជំងឺកូវីដ ១៩ ម្នាក់ ដែលបានស្លាប់បាត់បង់ជីវិតទៅនោះ ជាមេគ្រួសារត្រូវរកប្រាក់ចិញ្ចឹមប្រពន្ធ កូនដែលកំពុងពេញបន្ទុក ។ ថ្ងៃទី ១៣ មីនា ២០២១ នេះ កូនប្រុសច្បង ដែលឪពុកបានទទួលមរណភាពដោយសារជំងឺកូវីដ ១៩ បានសរសេរសំណេរមួយរៀបរាប់រឿងរ៉ាវនៅពីក្រោយការស្លាប់របស់ឪពុកខ្លួន អានហើយពិតជាមិនអាចទប់ទឹកភ្នែកមិនឱ្យស្រក់វបានឡើយ ។
សូមប្រិយមិត្តទៅអានការរៀបរាប់ពីកូនប្រុសច្បងរូបនេះដូចខាងក្រោម៖
ជំរាបសួរលោកឯកឧត្តម លោកឧកញ៉ា លោកជំទាវនិង អុំពូមីងបងប្អូនទាំងអស់គ្នា ខ្ញុំឈ្មោះឡៅ លីម៉េង ខ្ញុំមានអាយុ ១៦ ឆ្នាំ នៅថ្ងៃទី ២៧ ខែកុម្ភះឆ្នាំ ២០២១ ឪពុកជាទីស្រឡាញ់របស់ខ្ញុំត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្ត-វិជ្ជមានCovid មិនបានប៉ុន្មានថ្ងៃផងជំងឺយ៉ាងសាហាវបានឆក់ជីវិតលោកប៉ារបស់ខ្ញុំយ៉ាងលឿនរហូតពួកយេីងមិនអាចទទួលយកបាន ។ ជាអកុសលលោកប៉ាបានលាចាកលោកនៅថ្ងៃទី ១១ ខែមីនាឆ្នាំ ២០២១ វេលាម៉ោង10នឹង40នាទីក្នុងអាយុ50ឆ្នាំពីការឆ្លងមេរោគ Covid ដ៏សាហាវនេះ គាត់គឺជាជនជាតិខ្មែរដំបូងដែលបានស្លាប់ដោយសារជំងឺCovidនៅកម្ពុជា លោកប៉ាមានឈ្មោះថាឡៅ វណ្ណា ។ ជាមួយនឹងការស្លាប់របស់លោកប៉ាបានបន្សល់ទុកនូវ៖
1- ម្តាយខ្ញុំម្នាក់ដែលមិនទាន់ធូរស្រាលពីជំងឺនៅឡេីយ«វះកាត់»
2- ឡៅលីជីន (ប្អូនប្រុសអាយុ ១២ ឆ្នាំ)
ឡៅសុម៉ាលីន (ប្អូនស្រីខ្ញុំអាយុ ៨ ឆ្នាំ)
ឡៅលីហេង (ប្អូនប្រុសពៅរបស់ខ្ញុំអាយុ ៥ ឆ្នាំ) និង
ខ្លួនខ្ញុំផ្ទាល់ឈ្មោះឡៅលីម៉េង (ប្រុសអាយុ ១៦ ឆ្នាំ) ។
ឪពុកខ្ញុំលោកជាអ្នករកប្រាក់ចំនូលផ្គត់ផ្គង់គ្រួសារតែម្នាក់គត់ ហើយប្រាក់ចំណូលរបស់គាត់គឺជាអ្វីគ្រប់យ៉ាងដែលផ្គត់ផ្គង់ដល់គ្រួសារនេះប្រចាំថ្ងៃ។ មរណភាពភ្លាមៗរបស់ឪពុកខ្ញុំពី ជំងឺCovid បានធ្វើឱ្យក្រុមគ្រួសាររបស់ខ្ញុំមានទុក្ខយ៉ាងខ្លាំង គ្រួសារទាំងមូលស្ថិតក្នុងស្ថានភាពខុសប្រក្រតីធ្ងន់ធ្ងរភ្លាមៗ ហើយយើងត្រូវការជំនួយជាចាំបាច់ជាពិសេសគឺពិធីបុណ្យសពនិងជំនួយហិរញ្ញវត្ថុសម្រាប់ការរស់រានមានជីវិតប្រចាំថ្ងៃសម្រាប់គ្រួសាររបស់យើងដែលមានសមាជិករហូតដល់ទៅ5នាក់។ ម្តាយរបស់ខ្ញំគាត់ទេីបមានជំងឺនឹងបានវះកាត់កាលពីខែមុនប៉ុននោះ ហេីយគាត់ស្ថិតក្នុងស្ថានភាពមិនទាន់ធូរស្បើយនៅឡើយទេ។ បងប្អូនខ្ញុំនិងខ្ញុំទាំងបួននាក់នៅកំពុងសិក្សានៅឡេីយទេ បើគ្មានជំនួយទេខ្ញុំដែលជាកូនច្បងអាចនឹងត្រូវបង្ខំចិត្តឈប់រៀនដើម្បីរកប្រាក់សម្រាប់ផ្គត់ផ្គង់ចិញ្ចឹមគ្រួសារមួយនេះ។
ខ្ញុំសង្ឃឹមថានឹងអាចរៃអង្គាសថវិកាខ្លះដើម្បីដោះស្រាយតម្រូវការហិរញ្ញវត្ថុក្នុងរយៈពេលខ្លីចំពោះមុខរបស់យើងនៅពេលនេះ ជាពិសេសគឺសំរាប់ពិធីបុណ្យសពលោកប៉ាជាទីស្រលាញ់របស់ពួកយេីងនិងតម្រូវការការរស់នៅប្រចាំថ្ងៃក្នុងគ្រួសារនេះផងដែរ។
បន្ថែមលើក្តីកង្វល់រយៈពេលខ្លីទាំងអស់របស់យើង យើងសង្ឃឹមថាយេីងនឹងអាចមានឱកាសបន្តក្តីសង្ឃឹមនិងក្តីសុបិននានាពេលអនាគតរបស់យើងតាមដែលប៉ាធ្លាប់បានគិតនិងសង្ឃឹមសំរាប់ពួកយេីងរហូតមក ក្រុមគ្រួសាររបស់ខ្ញុំពិតជាអរគុណខ្លាំងណាស់ប្រសិនបើបងប្អូនពូមីងអាចជួយយើងបន្ធូរបន្ថយនូវសោកនាដកម្មដែលមិនអាចនឹកស្មានដល់នេះសំរាប់គ្រួសារយេីង។
ប្រសិនបើបងប្អនអុំពូមីងលោកតាលោកយាយ លោកឯកឧត្តម លោកជំទាវ លោកឧកញ៉ាអាចចូលរួមវិភាគទានខ្លះដល់ក្រុមគ្រួសាររបស់យើងដើម្បីដោះស្រាយបញ្ហាក្នុងគ្រាដ៏លំបាកនេះសូមផ្ញើអំណោយសប្បុរសមិនថាជាស្បៀងរឺថវិការទៅកាន់គណនីធនាគារផ្ទាល់របស់ខ្ញុំបាទដូចខាងក្រោម ឈ្មោះគណនី៖ Lao Limeng លេខគណនី (ABA)៖ 500 093 885 អុំពូមីងតាយាយអាចទំនាក់ទំនងផ្ទាល់មកកាន់ខ្ញំលីម៉េងបានតាមរយះ 0965127419
ខ្ញុំសូមអរគុណនឹងអរព្រះគុណចំពោះទឹកចិត្តដ៏ល្អនិងកាយវិការសប្បុរសធម៌របស់បងប្អូនអុំពូមីងទាំងអស់គ្នាចំពោះគ្រួសារខ្ញុំ ជាចុងក្រោយខ្ញំនឹងគ្រួសារសូមប្រសិទ្ធពរជ័យជូនបងប្អូនអុំពូមីងអោយចាកផុតពីជំងឺដ៏សាហាវនេះ កុំអោយជួបគ្រោះអកុសលដូចលោកប៉ាខ្ញូំនិងក្រុមគ្រួសារខ្ញុំអោយសោះ សូមអុំពូមីងអនុវត្តតាមអនុសាសន័សម្តេចតេជោ 3កុំ 3ការពារ ២ ចូលរួម អោយបានខ្ជាប់ខ្ជួនដេីម្បីការពារខ្លនអ្នកនិងគ្រួសារ ៕
ដោយក្តីគោរពពីខ្ញុំកូនប្រុសច្បងលោកប៉ា ឡៅវ ណ្ណា-ឡៅ លីម៉េង !