Solskjaer សង្ឃឹម​ថា​កីឡាករ​ Man Utd ៥រូប​នេះ នឹង​មកទាន់ពេល​​ប៉ះ​នឹង​ AC Milan តង់​ទី២

  • 2021-03-15 13:15:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ole Gunnar Solskjaer បាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ លោក​សង្ឃឹម​នឹង​មាន​កីឡាករ​សំខាន់​ ៤ឬ៥នាក់​ ជា​សះស្បើយ​និង​មក​ជួយ​លោក​ទាន់​នៅ​ក្នុង​ប្រកួត​តទល់​នឹង​ AC Milan ក្របខ័ណ្ឌ​ Europa League ជើងទី​២ នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២១​ខាង​មុខ​។

លោក​ Solskjaer បាន​និយាយថា​៖" រឿង​កីឡាករ​របស់​យើង​រងរបួស​ហ្នឹង​ ខ្ញុំ​សង្ឃឹម​ថា​ពួក​គេ​ ៤ឬ៥នាក់​ អាច​មក​ជួយ​យើង​ទាន់​ក្នុង​ការ​ប្រកួត​ប៉ះ​នឹង​ Milan ខាង​ហ្នឹង​ "។

លោក​បាន​បន្ត​ថា​៖" បើ​តាម​ខ្ញុំ​មើល​ទៅ​ឥឡូវ​នេះ​ Edinson និង Anthony ដូច​ជា​សះស្បើយ​ហើយ​។ សម្រាប់​ Donny និង​ Pogba វិញ​មិន​ទាន់​ជា​ដាច់​ទេ​ តែ​ពួក​គេ​ទៅ​ចូល​រួម​ជា​មួយ​យើង​បាន​។ ហើយ​ De Gea វិញ​គេ​ចេញពី​ចត្តាឡីស័ក​ហើយ។​ ជាក់​ស្ដែង​នៅ​មាន​លើស​ពី​ហ្នឹង​ទៀត​ ជា​ពិសេស​អ្នកចាំ​ទី​២រូប​ ដែល​យើង​មាន​ស្រាប់​ យើង​នឹង​យក​ពួក​គេ​ទៅ​ប្រកួត​ហ្នឹង​ហើយ​ "។

កាល​ពី​ Man Utd តទល់​នឹង​ AC Milan ក្នុង​ប្រកួត​ខាង​លើ​តង់ទី​១ នៅ​ថ្ងៃ​ទី​១២​ ខែ​មីនា​ ឆ្នាំ​២០២១​កន្លង​ទៅ​ ក្លឹប​ទាំង​ពីរ​ប្រកួត​ក្នុង​លទ្ធផល​ស្មើគ្នា​ ១-១៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី