សូមថែសុខភាព ដាក់អាវភ្លៀងតាមខ្លួន! ពីស្អែកនេះភ្លៀងធ្លាក់ស្រោចស្រព ទូទាំងប្រទេសច្រើនថ្ងៃជាប់ៗគ្នា

  • 2021-03-16 01:22:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងអំឡុងមួយសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពល ជាបន្តបន្ទាប់ដូចជា ៖

-ថ្ងៃទី១៧-១៩ ខែមីនា ឆ្នាំ២០២១ ឥទ្ធិពល នៃខ្យល់ស្ងប់វិលវល់ (DIVERGENCE WIND) និងបណ្តូសម្ពាធទាបជាច្រើន (LOW PRESSURE CELL ) 9

-ថ្ងៃទី២០-២៣ ខែមីនា ឆ្នាំ២០២១ ភាគឦសាន ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប៉ាស៊ីហ្វិក និងភាគនិរតី ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌូនេស៊ី ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៥-២៨ °C

  • សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៨ °C

  • មានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើន ។

២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៥-២៨ °C

  • សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៨ °c

  • មានភ្លៀងផ្គរ រន្ទះ ផ្សែងក្រូចទៅច្រើន ។

៣-តំបន់មាត់សមុទ្រ ៖

  • សីតុណ្ហភាពអប្បបរមា មាន ពី ២៤-២៧ °c

  • សីតុណ្ហភាពអតិបរមា មានពី ៣២ -៣៥ °C

  • មានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើន ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ននូវបាតុភូតខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមាននៅថ្ងៃទ ២១ ដល់ថ្ងៃទី ២៣ មីនា ២០២១ ៕

អត្ថបទ៖ MC Chandarareth

អត្ថបទថ្មី