​អាត​ អូនតូច​ ស្នើ​អ្នក​គាំទ្រ​មេត្តា​យល់​ ​ការ​ចង់​លេង​បឹង​កេត​គ្រាន់​ជាក្ដី​​ស្រមៃ

  • 2021-03-16 02:39:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​មីនា ឆ្នាំ​២០២១ ម្សិលមិញ​នេះ​​អតីត​ខ្សែ​បម្រើ​​ជម្រើស​ជាតិ​ក្រោម​អាយុ​១៦​ឆ្នាំ​ អាត អូន​តូច ​បាន​បង្ហើប​ពី​គោលបំណង​នៅ​ថ្ងៃ​អនាគត​គឺ​ចង់​លេង​ឲ្យ​ក្លឹប​បឹង​កេត ហើយ​ក្ដី​ស្រមៃ​មួយ​នេះ​ក៏​ធ្លាប់​មាន​តាំង​ពី​នៅ​តូច​ៗ​​មក​។

អាត អូន​តូច

​យ៉ាង​ណា​ក្រោយ​ពេល​ខ្លួន​បង្ហើប​ពី​គោលបំណង​មួយ​​នេះ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​យល់​​ច្រលំ​​ថា ​ការ​និយាយ​នេះ​មិន​សមរម្យ​ទៅ​វិញ។ ​ជុំ​វិញ​ការ​គិត​បែប​នេះ​​ខ្លួន​សូម​ធ្វើ​ការ​​ស្នើ​​ទៅ​កាន់​អ្នក​គាំទ្រ​បើក​ចិត្ត​មើល​ពិភព​លោក​ក្នុង​វិស័យ​បាល់ទាត់​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​មាន​ភាព​រីក​ចម្រើន​ថា កីឡាករ​គ្រប់​រូប​តែង​ទទួល​បាន​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​ផ្សេង​ៗ​ ហើយ​ពួក​គេ​ទាំង​នោះ​តែង​មាន​ក្ដី​ស្រមៃ​របស់​ខ្លួន​ចង់​លេង​ឲ្យ​​ក្លឹប​ធំ​ៗ​។ ទាក់​ទង​ចំណុច​ទាំង​នេះ​​កូន​អ្នក​រតនៈគិរី​ ដែល​ជា​កីឡាករ​បាល់ទាត់​ក៏​ដូច​គ្នា​ ពោល​គឺ​ធ្លាប់​​មាន​​ស្រមៃ​ហើយ​​ក្ដី​​ស្រមៃ​នោះ​​បាន​ដក់​ជាប់​ក្នុង​ចិត្ត​ ហើយ​ក៏​បង្កើត​បាន​ជា​ការ​តាំង​ចិត្ត​សម្រាប់​ខ្លួន​ឯង​ ​ដើម្បី​អាច​សម្រេច​គោល​ដៅ​ក្នុង​ជីវិត។

​អតីត​យុវជន​របស់​វិសាខា​ខាង​លើ​​​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​ក្លឹប​បាល់ទាត់​ខេត្ត​ព្រៃវែង ដែ​ល​រូប​គេ​ទើប​តែ​បាន​បង្ហាញ​ខ្លួន​​ក្នុង​លីគ​កំពូល​កម្ពុជា​ជា​​លើក​ទី​១​តែ​ប៉ុណ្ណោះ​។ ​អតីត​ជម្រើស​ជាតិ​ U16 ឆ្នាំ​កម្ពុជា​ខាង​លើ​កើត​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ​ឆ្នាំ​២០០២ នៅ​ភូមិ៤ ឃុំ​ឡា​បាន​សៀក ស្រុក​បាន​លុង ខេត្តរតនគីរី។ ​បច្ចុប្បន្ន​មាន​កម្ពស់​១,៦៥ ម៉ែត្រ​ទម្ងន់ ៦០​គីឡូក្រាម។ ​ឪពុក​បង្កើត​របស់​ អូន​តូច​ មាន​ឈ្មោះ​ថា ង៉ែត សំអាត ​(ស្លាប់​អាន​អូន​តូច​អាយុ​​បាន​៣​ឆ្នាំ​) ម្ដាយ​ឈ្មោះ សៅ សុខឃីម ។ ចំណែក​ឪពុក​សព្វថ្ងៃ​របស់​អាន​អូន​តូច​ឈ្មោះ វ៉េន សុធារ៉ា ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​