រឿងរ៉ាវ​នៅ​ពីក្រោយ​ទូរសព្ទ​ច្រេះ​ចាប់​​​លក់​បាន​ថ្លៃ​ជាង ២៤ មុឺន​ដុល្លារ​​

  • 2021-03-17 03:56:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ផ្ទាល់​ខ្លួន​របស់​​មេដឹកនាំ​ផ្ដាច់​ការ​ អាដុលហ្វ ហ៊ីត្លែរ ​ដែល​ធ្លាប់​ប្រើ​​ក្នុង​សង្គ្រាម​លោក​លើ​ទី​ពីរ​ត្រូវ​បាន​លក់​ក្នុង​ពិធី​ដេញ​ថ្លៃ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​លក់​បាន​តម្លៃ​ ២៤៣ ០០០ ដុល្លារ។

គេ​បាន​រក​ឃើញ​ទូរសព្ទ​ក្នុង​បន្ទប់​សម្ងាត់​​​របស់​មេដឹកនាំ​បក្ស​ណាស៊ី​នៅ​ទីក្រុង​ប៊ែរឡាំង​ ក្នុង​ឆ្នាំ​ ១៩៤៥ ។ ទូរសព្ទ​ដែល​ដាក់​លក់​នេះកាលពី​ដំបូង​ឡើយ វា​មាន​ពណ៌​ខ្មៅ​ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​គេ​យក​លាប​ពណ៌​​ក្រហម​ជាំ និង​មាន​​ធ្លាក់​ឈ្មោះ​របស់​ ហ៊ីត្លែរ ទៀត​ផង។

ភ្នាក់ងារ​ដេញ​ថ្លៃ​ Alexander Historical Auctions មិន​បាន​បង្ហាញ​អត្តសញ្ញាណ​អ្នក​ដេញ​ថ្លៃ​សម្រេច​នោះ​ទេ ហើយ​បាន​ប៉ាន់ស្មាន​ថា​ ទូរសព្ទ​នេះ​អាច​មាន​តម្លៃ​ចន្លោះ​ពី​ ២ ទៅ ៣​ សែន​ដុល្លារកាល​ពី​ឆ្នាំ ២០១៧ ៕

ប្រភព៖ Aljazeera   អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម