នៅ​ខ្មែរ​យើង​ហ្នឹង! ទូរសព្ទ​​លំដាប់​អភិជន Vertu លក់​តែ​ ៥០ ដុល្លារប៉ុណ្ណោះ

  • 2021-03-17 04:15:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែល​អ្នក​ទាំង​អស់​គ្នា​​ដឹង​ហើយ​ថា ទូរសព្ទ​ Vertu ជា​ទូរសព្ទ​ប្រណិត​​ផលិត​មក​សម្រាប់​ត្រកូល​​អភិជន​។ វា​មាន​តម្លៃ​ពិតប្រាកដ​ដល់​ទៅ​ជាង​ម៉ឺន​ដុល្លារឯណោះ ​សូម្បី​តែ​ប្រភេទ​មួយ​ទឹកៗ​ដែល​ធ្លាប់​ប្រើ​រួច​ម្ដង​ហើយក៏នៅ​តែ​​ថ្លៃ​កប់​ក្តោង​ដែរ មាន​ម៉ូឌែល​មួយ​ចំនួន​ថ្លៃ​បំផុត​លើលោក​ថែម​ទៀត​ផង​​។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើលនោះ ស្រាប់​តែ​ប្រទៈ​ឃើញ​គេ​ដាក់​លក់​អនឡាញ​ទូរសព្ទ Vertu ​តម្លៃ​ជាង ៥០ ដុល្លារបានធ្វើ​ឲ្យ​មហាជន​ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គ​ម Facebook នៅកម្ពុជា​ ចែក​ចាយ​បន្ត​គ្នា​ជា​ច្រើន​ពាន់​នាក់ រួម​នឹង​ភាពងឿងឆ្ងល់​ ហេតុអ្វីក៏វាមានតម្លៃទាប​ដល់​ថ្នាក់​នេះ?

តាមរយៈ​ក្រុម​ការងារ Sabay បាន​សាកសួរ​អ្នក​លក់​ដែល​បាន​បង្ហោះ​ប្រកូកប្រកាស​លក់​នោះ បាន​ឲ្យ​ដឹង​ថា៖ "ទូរសព្ទ​ Vertu ដែល​ហាង​​​ដាក់​យកលក់​នេះ​នាំ​ពី​ហុងកុង។ និយាយ​ពី​គុណភាព​វិញ​ ល្មម​អាច​ប្រើប្រាស់​បាន​។"

នៅ​ពេល Sabay សួរ​បញ្ជាក់​ថាតើ​វា​ជា​ផលិតផល​ដើម​ចេញ​ពី​រោងចក្រ? អ្ន​ក​លក់​ដដែល​រូប​នេះ​​មិន​បាន​ផ្តល់​ព័ត៌មាន​​អី​បញ្ជាក់​ច្រើន​ទេ។

ជម្រាប​ជូន​ដែរ​ថា មកទល់​ពេល​នេះវា​លែង​មាន​លក់​ទៅហើយបើ​អ្នកចាប់អារម្មណ៍ចង់​ទិញប្រើប្រាស់​ក៏​គ្មាន​ស្ដុក​ដែរ៕

សូមទស្សនា​រូបភាព​ខាងក្រោម៖

រូបភាពពីហ្វេសប៊ុក

អត្ថបទ៖ រក្សា