ញឹម ចាន់ថន បង្ហើបរឿងរ៉ាវ​ខ្លះ ក្រោយជាប់ពាក់ព័ន្ធជាមួយ បញ្ញា សិទ្ធិ

  • 2021-03-17 06:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង ញឹម ចាន់ថន ឆ្លើយតបប្រាប់មហាជនភ្លាមៗក្រោយពីអ្នកគាំទ្រ ចោទសួរជាច្រើន និងព្រួយបារម្ភពីសុខភាពនាង ដោយប៉ុន្មានថ្ងៃមុននាងជាប់ពាក់ព័ន្ធជាមួយតារាសម្ដែង បញ្ញា សិទ្ធ ដែលតារាប្រុសរូបនេះទើបរក ឃើញវិជ្ជមានកូវីដ-១៩ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលតាម ការណែនាំគ្រូពេទ្យជំនាញ។

នៅប៉ុន្មានម៉ោងមុននេះ ញឹម ចាន់ថន បានបង្ហើបប្រាប់អំពីស្ថានភាពសុខភាពរបស់នាងបន្ទាប់ពី ប៉ុន្មានថ្ងៃមុនតារាស្រីរូបនេះធ្លាប់បានទៅសម្ភាសន៍ បញ្ញា សិទ្ធិ ដែលមានងំងឺកូវីដ ប៉ុន្តែនាងបញ្ជាក់ បន្ថែមថាកម្មវិធីសម្ភាសន៍នោះគឺថតទុកទេ ហើយសម្ភាសន៍តាំងពីថ្ងៃទី៥ មីនា មកម៉្លេះ។ ដោយឡែក សុខភាព ចាន់ថន គឺល្អធម្មតា មិនមានអាការអ្វីធ្ងន់ធ្ងរនោះទេប៉ុន្តែសមី ខ្លួននៅតែធ្វើចត្តាឡីស័កដើម្បី តាមដានសុខភាពនាងបន្ត។

ចាន់ ថន៖” សុខភាពនាងខ្ញុំធម្មតា មិនមានអាការអ្វីចំលែកនោះទេ ដូចនេះសូមបងប្អូន កុំបារម្មណ៏ ពីសុខភាពខ្ញុំអីតែអំឡុងពេលនេះខ្ញុំក៏ត្រូវធ្វើ ចតា្តឡីសក័នៅផ្ទះដោយមិនចេញទៅណាក្នុងរយះពេល ១៤ថ្ងៃ អគុណបងប្អូនទាំងអស់គ្នាសូមជូនពរអោយប្អូនប្រុស បញ្ញា សិទ្ធិ ឆាប់ជាណាប្អូនសំណាងល្អ ទាំងអស់គ្នា”។

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី ចាន់ថន ចេញមុខបកស្រាយរួចបានធ្វើឱ្យអ្នកគាំទ្ររបស់នាងបានធូចិត្តខ្លះក្រោយដឹងថានាង មានសុខភាពល្អធម្មតាបែបនេះ៕

អត្ថបទ៖ Pav SreyPich