ស៊ុយ ខន បង្ហើប​ថា ​ចាប់​​អាជីព​បាល់ទះ​​មិន​បាន​ចំណូល​ច្រើន​​​ទេ​​​​តែ​...​​

  • 2021-03-17 07:43:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាត់​ឆ្វេង​មក​ពី​ខេត្ត​តាកែវ ស៊ុយ ខន ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា ខន​​ តាកែវ​ ជា​អ្នក​ជំនាញ​វ៉ៃ​បាល់​ផ្ដាច់​ល្អ​​ម្នាក់​របស់​ក្លឹប​បាល់ទះ​បញ្ជា​ការដ្ឋាន​អង្គរក្ស​ បង្ហើប​ថា​ ការ​ចូល​ហាត់​បាល់​អាជីព​​មិន​បាន​ចំណូល​ច្រើន​​អី​​​​ទេ គ្រាន់​តែ​អាច​​មាន​ប្រាក់​ខែ​​ទៀងទាត់​ក្រោយ​ពេល​ចូល​​ក្របខណ្ឌ។

​ស្មាត់​មក​ពី​ខេត្ត​តាកែវ​ខាង​​លើ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ការ​ចូល​ហាត់​​ទះ​អាជីព​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន ហើយ​ម្យ៉ាង​អាច​ទទួល​បាន​ក្របខណ្ឌ​នៅ​អង្គរក្ស​ដោយ​មាន​ប្រាក់​ខែ​ទៀងទាត់​​។ ​គិត​ទៅ​ចំណូល​មិន​ច្រើន​អី​ណាស់ណា​ទេ​តែ​អាច​សម្រួល​ដល់​ជីវភាព​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​បាន​មួយ​ផ្នែក​ធំ​ដែរ។

​និយាយ​ពី​ការ​ហ្វឹកហាត់​ប្រចាំ​ថ្ងៃ​របស់​អង្គរក្ស​វិញ ខន​ បញ្ជាក់​ថា​ បើ​មិន​​មាន​ការ​ប្រកួត​​មួយ​ថ្ងៃ​ហាត់​មួយ​ព្រឹក​គឺ​ចាប់​ពី​ម៉ោង៧ ដល់​ ១០ ព្រឹក​។ ប៉ុន្តែ​បើ​​សិន​ត្រៀម​ការ​ប្រកួត​គឺ​បង្កើត​មក​ហាត់​ពីរ​ពេល​វិញ​ ដោយ​បន្ថែម​ពេល​រសៀល​ពី​ម៉ោង២ ដល់​ម៉ោង​៤:៣០ នាទី​។ ​ខន ឆ្វេង​ បាន​ចូលហាត់​បាល់ទះ​ជា​មួយ​អង្គរក្ស​កាល​ឆ្នាំ​២០១៩ យុវជន​វ័យ​២១​ឆ្នាំ​រូប​នេះ​កើត​នៅ​ភូមិ​ត្បាច​ ​​ស្រុក​សំរោង ឃុំ​ជើង​គួន ខេត្តតាកែវ មាន​កម្ពស់ ១,៧៨ ម៉ែត្រ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​