អូហូ...មិនធម្មតា! មួយក្បាច់នេះ ដាច់ចង្កេះអ្នកបាំងផឹង!
- 2021-03-17 07:41:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូហូ...មិនធម្មតា! មួយក្បាច់នេះ ដាច់ចង្កេះអ្នកបាំងផឹង!
ចន្លោះមិនឃើញ
ដើម្បីចែករំលែកជាចំណេះដឹងថ្មីៗ ថ្ងៃនេះ Sabay សូមបង្ហាញក្បាច់បាល់ទះមួយស្នៀតទៀត ចំណែកប្រិយមិត្តអាចយកទៅអនុវត្តបានបើសិនជាចូលចិត្ត។
តើក្បាច់នេះត្រូវលេងរបៀបណា? ត្រូវមានអ្នកណាខ្លះចូលរួម?
១- អ្នកចាប់សេវា៖ ដំបូងកីឡាករណាម្នាក់ក៏បាន គឺត្រូវចាប់សេវាឱ្យឡើងល្អដល់អ្នកប៉ះសេជាមុនសិន
២- អ្នកប៉ះសេ៖ អ្នកប៉ះសេត្រូវលើកបាល់នេះឱ្យស្មាត់រូបណាក៏បាន
៣- ស្មាត់ទីមួយ៖ ស្មាត់ទី១នេះ ត្រូវទៅឡើងហក់បញ្ឆោទ រួចត្រូវប៉ះសេឱ្យស្មាត់ទី២
៤- ស្មាត់ទីពីរ៖ ស្មាត់ទី២នេះហើយ ជាមនុស្សចុងក្រោយដែលត្រូវឡើងវៃផ្ដាច់
ដើម្បីលេងក្បាច់នេះបានល្អ កីឡាករទាំងអស់ក្នុងក្រុមត្រូវដឹងម៉ូគ្នា យល់ចិត្តគ្នា លេងសង់តង់គ្នា និងស៊ីចង្វាក់គ្នាបំផុត ទើបអាចបោកបញ្ឆោទគូបដិបក្សបាន។ តើលោកអ្នកធ្លាប់ឃើញគេប្រើស្នៀតនេះញឹកញយដែរឬទេ?
បើចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖