ឆេះដុំ! ស៊ូ ស៊ីរីកា ព្រលះមិនសំចៃមាត់ ក្រោយរងពាក្យ "តារាអីធាត់ៗម៉េស”!
- 2021-03-17 08:33:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆេះដុំ! ស៊ូ ស៊ីរីកា ព្រលះមិនសំចៃមាត់ ក្រោយរងពាក្យ "តារាអីធាត់ៗម៉េស”!
ចន្លោះមិនឃើញ
ស៊ូ ស៊ីរីកា តារាចម្រៀងប្រចាំផលិតកម្មថោន ចេញមុខតបយ៉ាងចាស់ដៃ ក្រោយមានមនុស្សមួយចំនួន តូចបោះពាក្យសម្ដីឱ្យនាងថា “តារាអីរាងធាត់ម៉េស”។ មិនតូចចិត្តហើយក៏មិនចាំយូតារាសម្រៀងត្រគាក បានរូបនេះឆ្លើយតបភ្លាមៗនៅលើបណ្ដាញសង្គម។
ក្រោយរងពាក្យសំដី តិះដៀលមិនសមរម្យ រាងធាត់ណាស់ ត្រគាកធំជាងអ្នកមានកូនពីរទៀត តារា ចម្រៀងសំឡេងធ្ងន់រូបនេះ មិនចាំយូរនាងព្រលះមិនសំចៃមាត់ទៅកាន់អ្នកដែលទើសរូបរាងនាងថា "មនុស្សមួយចំនួនពិសេសស្រីៗអ៊ូយ សុីរីកា ត្រគៀកធំជាងខ្ញុំកូនពីរទៀត សុំប្រាប់តិច សម័យនេះ កូន១០ក៍ដោយ បើអត់មានគូទ នៅតាស្វិតចឹង! ហើយសម័យនេះ គេហាត់ប្រាណគេស្រឡាញ់ម៉េច គេហាត់ចឹង។ ២០២១ហើយនៅមានមនុស្សចឹងទៀតយី តែពេលឃើញរាងស្រីស្រុកគេត្រគៀកបានដើមទ្រូងបាន អ៊ួយស្អាតចង់បាន ហើយគិតអី!”។
រីកា បន្ថែមថា”អ្នកខ្លះខំស៊ែររូបខ្ញុំចង់ឧបត្ថម្ភថ្នាំសម្រកទៀតហេតុតែចង់លក់ដាច់ តែចង់ប្រាប់តិចណា ខ្ញុំស្រក២០គីឡូដោយមិនបាច់ហាត់ ហើយអត់ខ្លាចស្លាប់លឿនទៀតផងធម្មជាតិៗ”។
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
តារាចម្រៀងរូបនេះក៏សូមអង្វរចិត្តអ្នកមួយចំនួនដែលចូលចិត្តបង្អាប់ មើលងាយរូបរាងអ្នកដទៃឈប់ធ្វើ ដូច្នេះព្រោះពាក្យសម្ដីងាយវាប៉ះពាល់សម្ពាធអារម្មណ៍អ្នករងគ្រោះខ្លាំងបំផុត។ ហើយបច្ចុប្បន្ននាង បានខំព្យយាមសម្រកហើយ ប៉ុន្តែមិនទាន់មានលទ្ធផលដោយសារតែនាងមានបញ្ហាសុខភាព៕