ក្ដៅស្លឹកត្រចៀក! បងប្រុស មាស សុខសោភា ប្រតិកម្មខ្លាំងក្រោយមានអ្នកបង្ខូចឈ្មោះលោក!
- 2021-03-18 06:44:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅស្លឹកត្រចៀក! បងប្រុស មាស សុខសោភា ប្រតិកម្មខ្លាំងក្រោយមានអ្នកបង្ខូចឈ្មោះលោក!
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី១៨ មីនា នេះស្រាប់តែលេចមុខអ្នកនិពន្ធល្បីឈ្មោះដែលជាបងប្រុសបង្កើតកញ្ញា មាស សោភា គឺលោក មាស សុខរតនៈ ប្រតិកម្មយ៉ាងខ្លាំងចំពោះអ្នកបង្ខូចឈ្មោះរូបលោកថាកើតជំងឺកូវីដ- ១៩ តែជាក់ស្ដែងអ្នកនិពន្ធរូបនេះពុំមានជំងឺអ្វីនោះទេ។
មាស សុខរតនៈ មិនសុខចិត្តរងការចោទប្រកាន់ទើបព្រឹកមិញនេះលោកបានចេញបកស្រាយ ថាលោកមិនបានកើតជំងឺកូវីដ-១៩ ទេគឺព្យាយាមការពារថែរក្សាសុខភាពអនាម័យបានល្អណាស់។ សុខរតនៈ បានលើកឡើងថាមានជនឆ្លៀតឱកាសបង្ខូចឈ្មោះ ហាងបុកល្ហុងរបស់លោកមានឈ្មោះ ផ្ទះបុកល្ហុងខ្មែរ។
សុខរតនៈបន្ថែមថាហាងបុកល្ហុងមិនមានពាក់ព័ន្ធជំងឺកូវីដ-១៩ទេ ការដែលហាងមិនទទួលភ្ញៀវមកញាំដល់ហាង ទទួលតែការខ្ចប់ គឺដោយសារតែលោក និងបុគ្គលិកទាំងអស់ចូលរួបទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩។
សុខរតនៈ ៖” ខ្ញុំ និងបុគ្គលិកបំរើនោះហាងបុកល្ហុកមិនមានជំងឺកូវីដទេ ពោលសុខភាពល្អ ដូច្នេះ សូមបងប្អូនទាំងអស់កុំមានការ យល់ច្រឡំដូចដែលជនឆ្លៀតឱកាសដើរនិយាយបង្ខូច”៕